ញាក់សាច់ ខ្សែដៃពេជ្ររបស់អ្នកនាង Love Riya មួយខ្សែនេះគឺអាចទិញផ្ទះបានមួយល្វែងទៅហើយ គឺមានតម្លៃរហូតដល់ទៅ

ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ អ្នកនាង Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាញដ៏មានឈ្មោះល្បីល្បាញ ថែមទាំងមាន​រូប​សម្រស់​ស្រស់​ស្អាត​ និងមានភាពសុិចសុីគួរឲ្យ​ទាក់ទាញថែម​ទៀត​ផង។

យ៉ាង​ណា​មិញ​ ក្រោយពីលែងលះស្វាមីកាលពីពេល​ថ្មីៗ​នេះ​រួច​មក​ អ្នកនាង​ Love Riya បានប្រឡូកក្នុងវិស័យសិល្បៈ ដោយបានចេញថតវីដេអូចម្រៀងជាញឹកញាប់​ និងបាន​ចូលរួម​កម្មវិធី​ទូរទស្សន៍​ជាច្រើន​ផងដែរ​ ដែលធ្វើឲ្យ​រូបនាង​កាន់តែ​ទទួល​បាន​នូវ​ការចាប់​អារម្មណ៍ក៏ដូចជាការគាំទ្រ​ពី​មជ្ឈដ្ឋាន​មហាជនជាច្រេីន​។

ដោយ​ឡែក​ ក្រឡែកមកមើលអំពី គ្រឿងអលង្ការតុបតែងលម្អខ្លួន របស់អ្នកនាង រីយ៉ា ដែលទើបតែធ្វើរួចរាល់កាលពីពេលថ្មីៗនេះវិញ នោះគឺខ្សែដៃពេជ្រយ៉ាងស្រស់ស្អាតបំផុត ដែលឃើញហើយ ពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំង ហើយបើនិយាយអំពីតម្លៃវិញនោះ គឺអាចទិញផ្ទះបានមួយល្វែងទៅហើយ។ ក្នុងនោះដែរ គេហទំព័រ ហ្វេសប៊ុកផេក ហាងពេជ្រ JE MOM Jewelry បានប្រាប់ឱ្យដឹងថា៖

“ខ្សែ​ដៃ​ពេជ្រ​ ស្រស់ស្អាត​ សំរាប់​នារី​ ធានាពេជ្រស្អាត​ គ្រប់​គ្រាប់​ (៤៥,៧០០ដុល្លារ) អរគុណ​ Love Riya ដែល​តែងតែ​ជឿជាក់​ និង​ផ្តល់​ការ​ទុកចិត្ត​ មកលេីកន្លែង​យេីងខ្ញុំ​។ កន្លែង​យើង​ខ្ញុំ​មាន​ លក់គ្រឿងអលង្ការ​ពេជ្រ​ ស្អាត​ ថែម​ទាំង​មានជាង​ធ្វេី​គ្រឿង​អលង្ការ​ ដែលមាន​បទពិសោធន៍​ ច្រើន​ឆ្នាំ​ និង​មានសមត្ថភាព​។ ទីតាំង​លក់​នៅ​ផ្សារ​ចាស់​ 077 787 779, 088 3757 779”។