លាហើយមនុស្សដែលអូនស្រឡាញ់ មនុស្សដែលតែងតែឈ្លោះជាមួយអូន និយាយល្អជាមួយអូន នាំអូនទៅកន្លែងដែលអូនចូលចិត្ត អរគុណបងដែលចូលមកជីវិតអូន ហើយចាកចេញទៅទាំងគ្មានថ្ងៃត្រឡប់

គ្រោះថ្នាក់​ចរាចរណ៍​ បាន​នឹង​កំពុង​តែសម្លា ប់ មនុស្សជា​រៀង​រាល់ថ្ងៃ​ ​ដែលទាំងអស់នេះគឺបង្កឡើង​ ដោយប្រជាពលរដ្ឋមួយចំនួនជាអ្នកប្រើប្រាស់​ផ្លូវ មិនបាន​គោរព​ច្បាប់​ចរាចរណ៍​ សេពគ្រឿង ស្រវឹង ការកែច្នៃ​យានយន្ត​ខុស​បច្ចេកទេស​ សេព​គ្រឿង ​ញៀ ន បើកបរហួសល្បឿន ហើយមិនមានពាក់មួកសុវត្ថិភាព​​​ រួមជាមួយការបើកបរ គ្មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ជាដេីម​។

ដោយឡែក កាលពីព្រឹកមិញនេះ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ យុវជនម្នាក់ ត្រូវបានមច្ចុរាជតាមដងផ្លូវ បានឆក់យកជីវិតរបស់គាត់ទៅទាំងវ័យក្មេង ដែលជាហេតុធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ និងមិត្ដភក្ដិរបស់គាត់ទាំងអស់ មានទុក្ខជាទំងន់ ចំពោះដំណឹងដ៏សែនក្រៀមក្រំមួយនេះ។

ទន្ទឹមនឹងនេះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Na Na ដែលត្រូវជាសង្សាររបស់យុវជនដែលបានស្លា ប់បាត់បង់ជីវិត ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ បានបង្ហោះសារថា៖”លាហើយមនុស្សដែលអូនស្រឡាញ់ មនុស្សដែលតែងឈ្លោះជាមួយអូន និយាយល្អជាមួយអូន នាំអូនទៅកន្លែងដែលអូនចូលចិត្ត គ្រប់យ៉ាងគឺបងបានសាងឡើងជាមួយអូនរយៈពេល ៣ឆ្នាំមកនេះ គឺអូនចាំមិនភ្លេចទេ អរគុណបងដែលចូលមកជីវិតអូន ហើយចាកចេញទៅទាំងគ្មានថ្ងៃត្រឡប់ បើមានជាតិក្រោយសូមអោយបងមានអាយុវែងជាងនេះ នៅជាមួយអូនអោយយូរជានេះណា”។