រំភើបចិត្តណាស់ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បានជួយសាងសង់ផ្ទះថ្មីជូនអ៊ុំស្រី អាយុ៦០ឆ្នាំជាង រស់នៅផ្ទះស្បូវខ្ទមតូច មិនមានកូនចៅពឹងពាក់ និងស្វាមី​ស្លា ប់ចោលអស់រយះពេល15ឆ្នាំ​ហេីយ

អ្នកនាង គង់ ចាន់ស្រីមុំ គឺជាអតីតតារាសម្ដែងសម័យបែប សុិចសុី ដ៏មានប្រជាប្រិយមិត្ដនាពេលកន្លងមក ក្រោយមកអ្នកនាង រួមជាមួយលោក គីម សីហា ដែលជាដៃគូររួមសម្ដែងជាមួយគ្នា ក៏បានចាប់ដៃគ្នាលាចាកភាពនៅលីវ មកសាងសុភមង្គល ដើរចូលរោងការ រហូតមកដល់ពេលនេះ មានចំណងស្នេហ៏កូនស្រីដ៏ស្រស់ស្អាតម្នាក់ថែមទៀតផង។

ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ក្រោយអតីតតារាសម្ដែង ទាំងពីររូបនេះ ឃើញលោកយាយម្នាក់រស់នៅក្នុងខ្ទមស្បូវ ស្ទើរតែរលំទៅហើយនោះ ពេលនេះអ្នកទាំងពីរបានសាងសង់ផ្ទះថ្មីជូនគាត់ បានសម្រេចដូចបំណងហើយ ដែលទាំងនោះកើតឡើង ដោយទឹកចិត្ត​ និងការជួយជាកំលាំងពីបងៗដែលជាកូនសិស្ស​ ព្រះតេជគុណ​ ថុងរី​ ផងដែរ។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អ្នកនាង គង់ ច័ន្ទស្រីមុំ បានសរសេរប្រាប់ឱ្យដឹងថា៖”បានសម្រេច​បំណងម៉ាក់យាយហេីយ នាងខ្ញុំនិងក្រុមគ្រួសារបានជួបជាមួយ និងម៉ាក់យាយ​ ឈ្មោះយាយ ភូន អាយុ៦០ឆ្នាំជាង ដែលពីមុន​ម៉ាក់យាយរស់នៅផ្ទះស្បូវខ្ទមតូចមួយ​ ដែលធ្លុះធ្លាយ​ ហេីយពុកស្ទេីរតែរលំ​ ដែលម៉ាក់យាយស្ថិតនៅក្នុងសភាពចាស់ជរា​ មិនមានកូនចៅពឹងពាក់ និងស្វាមី​ស្លា ប់ ចោលអស់រយៈពេល ១៥ឆ្នាំ​ហេីយ​ សព្វថ្ងៃ​រស់និងពឹងលេីព្រះតេជគុណ​ ថុងរី​ ដែលគង់នៅវត្តព្រៃម្លូ​ ដែលម៉ាក់យាយជួយការងារចង្ក្រាន​ និងលាងចាន​

នាងខ្ញុំនឹងក្រុមគ្រួសារ​ បានចុះមក ខេត្តតាកែ​វ ភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ក្រោម​ការដឹកនាំរបស់ព្រះតេជគុណ​ ថុងរី​ រស់ដោយធម៏ ដោយបានធ្វេីការសាងសង់ផ្ទះជូនម៉ាក់យាយដូចបំណង​ ដែលទាំងអស់នេះកេីតឡេីងមកដោយទឹកចិត្ត​ និងការជួយជាកំលាំងពីបងៗដែលជាកូនសិស្ស​ ព្រះតេជគុណ​ ថុងរី​ផងដែរ សូមជូនបុណ្យស្មេីរៗគ្នា momocharity អ្នកមានជួយអ្នកក្រ​ អ្នកក្រជួយអ្នកទាល់”។

សូមទស្សនាវីដេអូខាងក្រោម