ទីបំផុត រកឃើញ រថយន្ត Ford ពាក់ស្លាកលេខ ខ ម ដែលបុកបុរសម្នាក់ស្លា ប់កាលពីថ្ងៃមុនហើយ​ ដែលបានយកទៅប្លុងចោលនៅដីចំការមួយកន្លែង

បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងពី សមត្ថកិច្ច ដែលមាន លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានធ្វើការអន្តរាគមន៍ដោយផ្ទាល់ រហូតឈានទៅដល់បំបែកសំណុំរឿងក្ដីរថយន្ដ ខ ម បានបុកបុរសម្នាក់ស្លា ប់ យ៉ាង អាណោចអាធ័ម កាលពីពេលថ្មីៗនេះ និងបានកំណត់អត្តសញ្ញាណជនបង្ករួចមក ពេលនោះក្រុមគ្រួសារជនបង្ក ក៏បានចូលខ្លួនមកដោះស្រាយដែរ ប៉ុន្តែជនបង្កវិញ កំពុងតែរត់គេចខ្លួននៅឡើយ។

ជុំវិញករណីខាងលើនេះដែរ កាលពីយប់ម្សិលមិញនេះ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា៖“រកឃើញហើយ ចំ១០០%ហើយ! រថយន្ត Ford ចង្កូតស្តាំ ព័ត៌ត្រីអុី ស្លាកលេខ ខ ម០២ ២.៤៦០៤ មានស្លាកស្នាមបុកបែកចង្គៀងមុខ កំពិតជ្រុងខាងឆ្វេងរបស់ឈ្មោះ ឈុន សារ៉េត បង្កគ្រោះថ្នាក់បណ្តាលអោយបុរសម្នាក់ស្លា ប់ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការគ្នាស៉ើបអង្កេតលើរថយន្តនេះ។ សូមអានរបាយការណ៍បឋមខាងក្រោម៖

ស្រុកកោះធំ៖ ថ្ងៃ១០ ខែឧសភា ឆ្នាំ២០២០ ករណីប្រទះឃើញរថយន្ដទុកចោល។ ដឹងកើតហេតុនៅថ្ងៃអាទិត្យ០៤រោចខែពិសាខ ឆ្នាំជូត ទោសក័ ព ស ២៥៦៤ត្រូវនិងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុច ដីចំការរបស់ឯឧត្ដម រដ្ឋមន្ត្រីស៊ុនចាន់ថុល ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល។ ភិនភាគរថយន្ដ៖ រថយន្តម៉ាកFORD RANGER ពណ៍ក្រហមបាញ់ពណ៌ត្រេអ៊ីពីលើ ០១គ្រឿង គ្មានស្លាកលេខ ចង្កូតស្ដាំមានបែកចង្គៀងមុខខាងឆ្វេង មានតង់ជរ័សំរាបគ្រប គ្របពីលើជិត។

សភាពរឿងហេតុ៖ យោងតាមការបំភ្លឺរបស់ឈ្មោះ ព្រំ គីមសេង ភេទស្រី អាយុ៤៧ឆ្នាំ ជាអ្នកចាំដី បានអោយដឺងថា ខ្លួនបានឃើញរថយន្ដនេះនៅចតចោល នៅក្នុងដីនេះចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០មក តែគាត់នឹកស្មានតែរថយនក្រុមឯកឧត្ដម រឺរថយន្ដរបស់មេជាងសំណង់ដែលកំពង់ធ្វើសំណង់នៅក្នុងដីនេះ ម្លោះហើយក៍មិនបានសួរនាំដែរ លុះដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០
ខ្លួនគាត់បានចូលទៅបើកតង់ មើលឃើញបែកចង្គៀងមុខខាងឆ្វេង រួចក៍បានទូរស័ព្ទ រាយការណ៍ជូនឯកឧត្ដមស៊ុនចាន់ថុល។ នៅពេលនោះឯកឧត្ដមបានអោយរាយការណ៍ជូនសមត្ថកិច្ច រួចក៍បានរាយការជូនមេឃុំ លុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ទើបមេឃុំកោះធំខ បញ្ជានគរបាលប៉ុស្ដិ៍កោះធំខ អោយចុះមកពិនិត្យ ក្រោយពីសមត្ថកិច្ចនគបាលស្រុក ប៉ុស្ដិ៍ និងមេឃុំ ចុះមកពិនិត្យដល់កន្លែងរថយន្ដ ឃើញរថយន្ដមានភិនភាគដូចខាងលើនិងបានចាក់សោរបិតគន្លឹសជាប់”។