ក្រោយពីបានឃើញសកម្មភាពមនុស្សធម៍របស់អ្នកនាង ទ្រី ដាណា សឹងតែរាល់ថ្ងៃ ស្រាប់តែបុរសម្នាក់ បានច្រៀងចម្រៀងមួយបទ ដែលមានអត្ថន័យចាក់ដោត រហូតធ្វើឲ្យអ្នកនាង ទ្រី ដាណា ពោលពាក្យថា

បេីនិយាយពីអ្នកនាង ដាណា ទ្រី ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហេីយ ដែលអ្នកនាង គឺជាថៅកែហាង លក់មាស ពេជ្រ និងគឺជាបុគ្គលចិត្ដសប្បុរសធម៌មួយរូប នៅក្នុងសង្គម ដែលជារឿយៗយើងតែងតែឃើញចិត្ត សណ្តោសមេត្តារបស់អ្នកនាង ក្នុងការជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរ។

ដោយឡែក ស្រាប់តែកាលពេលថ្មីៗនេះ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ ផលឹតកម្ម ដើមព្រីង បានតែងបទចម្រៀងមួយបទ ច្រៀងជូនពរទៅដល់អ្នកនាង ទ្រី ដាណា ដោយហេតុព្រោះតែគាត់បានកោតសរសើរអំពីទឹកចិត្ដសប្បុរសធម៍របស់អ្នកនាង ទ្រី ដាណា ជាខ្លាំង ដែលជានិច្ចកាលតែងតែជួយទៅដល់អ្នកខ្វះខាតឥតឈប់ឈរនោះឡើយ។

ក្នុងខ្លឹមសារបទចម្រៀងរបស់គាត់ ដែលបានកែប៉ារ៉ូល ហើយយកលំនាំតាមបទ “ចំបុីសៀមរាប” របស់លោកតា សុីន សុីសាមុត ដោយកែមកច្រៀងមានអត្ថន័យយ៉ាងដូច្នេះថា៖”មនុស្ស​ម្នាក់​សែន​ល្អ​សម័យ​កូរ៉ូណា មាន​ចិត្ត​មេត្តា​ជួយ​អ្នក​ក្រក្រី ចាំ​ជួយ​ជា​និច្ច​មិន​ថា​យប់​ថ្ងៃ ជួយ​អ្នក​ក្រ​ក្រី​ជា​ស្បៀង​អាហារ។ ទោះ​តិច​ឬ​ច្រើន​ចែក​ជួយ​រាល់​ថ្ងៃ ថៅ​កែ​ពេជ្រ​ល្បាញ​ល្បី​លោក​ស្រី ដាណា មើល​ឃើញ​អ្នក​ក្រ​រង​ទុក្ខ​ខ្លោច​ផ្សា លោក​ស្រី​ដាណា​ចាំ​ជួយ​ជា​និច្ច…។ ខ្ញុំសូមជូនពរដល់ក្រុមគ្រួសារ លោកស្រី ដាណា បានសុខសេរី ជួបតែសុខសាន្ដទាំងប្រុសទាំងស្រី បានសុខសេរី ឆ្នាំថ្មីបានសុខសាន្ដអើយ…។ ខ្ញុំលើកម្រាមដប់ សុំទោសលោកស្រី ច្រៀងខុសម្ដេចក្ដី សូមលោកស្រីមេត្ដា លោកស្រីមនុស្សល្អ គឺលោកស្រី ទ្រី ដាណា សូមលោកមេត្ដាដល់អ្នកច្រៀងផង”។ នេះ​ជា​ប្រយោគ នៃអត្ថន័យ​ ក្នុង​​បទ​ចម្រៀង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីលើនេះ ម្ចាស់គណនីខាងលើ បានភ្ជាប់សារមួយឃ្លាថា៖”បាទ ខ្ញុំបាទ សុំទោសលោកស្រីទុកជាមុន បេីមានខុសឆ្គងពាក្យសំដីត្រង់ណា ដោយសាតែលោកស្រីបានជួយដល់ទីទាល់ក្រច្រេីនលេីសលុប ដូច្នេះទេីបរូបខ្ញុំសូមកែប៉ារ៉ូលមួយបទ សូមអរគុណដែលមិនប្រកាន់រូបខ្ញុំ”។ ជាមួយគ្នានេះដែរ ក្រោយឃើញវីដេអូរបស់បងប្រុសនេះរួចមក អ្នកនាង ទ្រី ដាណា ក៏បានស៊ែរចែករំលែកវីដេអូមួយនេះបន្ដ ចូលទៅកាន់ផេករបស់អ្នកនាង និងបានតបសារថា៖”អូ..សូមអរគុណដល់បងប្រុស ដែលច្រៀងចំរៀងជូនពរចំពោះខ្ញុំ ហេីយសំរាប់ទឹកចិត្តស្រលាញ់រាបអាននាងខ្ញុំ ហើយបងប្រុសច្រៀងបានពិរោះណាស់”។

សូមជម្រាបផងដែរថា គិតមកដល់ពេលនេះ យប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០៖២០នាទី ត្រឹមតែរយៈពេល ២ថ្ងៃតែប៉ុណ្ណោះ បទចម្រៀងមួយបទនេះ មានអ្នកស៊ែរចែករំលែករហូតទៅដល់ ១០,៥៥៤ដង និងអ្នកទស្សនាចំនួនជាង ១២៨,០០០ដងទៅហើយ។

សូមទស្សនាវីដេអូខាងក្រោម