សូម​ចូល​រួម​រំលែក​ទុក្ខផង​ លោក​ យាយ​ របស់​លោក​ ឆាយ​ វីរៈយុទ្ធ​ បាន​ទទួល​មរណភាព​ហេីយ​ ក្នុងជន្មាយុ

ជីវិត​មនុស្ស​គ្រប់រូប​ដែលកេីតមកនេះ​ មានវាសនាខុសៗគ្នា​ និងមាន​ជីវិត​រស់នៅ​មិនដូចគ្នានោះទេ​ សូម្បី​អាយុកាល​របស់​មនុស្ស​ម្នាក់ៗ​ ក៏មិនដូចគ្នានោះដែរ​។ ដោយឡែក​ នៅ​រសៀល​ថ្ងៃ​នេះ​ដែរ​ លោក​ ឆាយ​ វីរៈយុទ្ធ​ តារា​ចម្រៀង​ដ៏​ល្បី​ក្នុង​ប្រទេស​កម្ពុជា​ បានមាន​ទុក្ខ​ជាទំងន់​ ខណៈ​ដែលលោក​យាយ​ជាទី​ស្រលាញ់​បាន​ទទួល​មរណភាព​​ធ្វើ​ឲ្យ​តារា​ចម្រៀង​រូប​នេះ​ រួមទាំង​ក្រុម​គ្រួសារ​ មានក្តីក្រៀមក្រំនិង​រន្ធត់​ចិត្ត​ជាខ្លាំង​។

យ៉ាង​ណា​មិញ​ នា​ខណៈ​ពេល​មុននេះ​បន្តិច​ លោក​ ឆាយ​ វីរៈយុទ្ធ​ បានមានការ​រៀប​រាប់នៅ​លេី​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​ឲ្យ​ដឹង​ថា៖​ «លោកយាយបង្កើតរបស់ខ្ញុំបាទ​ ឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្មក្នុងជន្មាយុ (១០៥ឆ្នាំ) ថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤: ២២នាទី រសៀល។

សព្វឧបាសិកា វ៉ា បុប្ផា បានដំកល់នៅគេហដ្ឋានឪពុក ម្តាយ របស់ខ្ញុំនៅឯស្រុកកំណើត ស្ថិត​ក្នុង​ភូមិពោធិសាលា២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម អាស្រ័យហេតុនេះដូចរៀបរាប់ពីខាងលើ សូមជំរាបជូនដល់បងប្អូន​ជិតឆ្ងាយ​ និងមិត្តភក្តិមេត្តាអធ្យាស្រ័យជ្រាបជាដំណឹង សូមអរគុណ»។

ទន្ទឹម​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​នេះ​ មាន​ប្រិយមិត្ត​ និង​មហាជន​​ រួម​ទាំង​តារា​ក្នុង​វិថី​សិល្បៈ​ជាច្រើន​រូប​បានសម្តែងនូវ​អារម្មណ៍​សោកស្ដាយ​ ព្រមទាំង​ផ្ញើរ​សារ​​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ដល់​គ្រួសារ​ផងដែរ​។ សូមលើកដៃប្រណំបួងសួងជូន​ វិញ្ញាណក្ខន្ធ​លោកយាយ​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។