តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ដ សង្កេតឃើញថា ជ្រលងសម្ពាធទាបខ្សោយ គ្របដណ្ដប់លើកម្ពុជា ស្ថានភាពបែបនេះ ធ្វើឱ្យ

កាលពីព្រឹកមិញនេះ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និង
ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖

“តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ដ សង្កេតឃើញថា៖ ជ្រលងសម្ពាធទាបខ្សោយ គ្របដណ្ដប់លើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឱ្យចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភា៖ ទី១ បណ្ដាខេត្ដ នៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៥-៤១អង្សាសេ។ ផ្នែកមួយចំនួន នៃបណ្ដាខេត្ដនៅភាគពាយ័ព្យ និងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតតិចទៅបង្គួរ។ ចំណែកឯបណ្ដាខេត្ដដទៃទៀត និងអាចមានភ្លៀងធ្លាក់ខ្សោយ នៅផ្នែកខ្លះ។

ទី២ បណ្ដាខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សាសេ។ នៅបណ្ដាខេត្ដខ្លះអាចមានភ្លៀងធ្លាក់ខ្សោយ។ ទី៣ បណ្ដាខេត្ដ នៅតំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ។ និងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិត ពីតិចទៅបង្គួរ។

អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន និងប្រុងប្រយ័ត្ន ចំពោះ បាតុភូត ផ្ទរ រន្ទះ ខ្យល់កន្រ្ដាក់ និងការកើនឡើងនូវសីតុណ្ហភាពអប្បបរមា និងអតិបរមា នៅបណ្ដាខេត្ដភាគពាយ័ព្យរហូតដល់ ៤០-៤១ នាថ្ងៃទី៨-៩-១០ ខែឧសភា”៕