ទប់ទឹកភ្នែកមិនជាប់ទេ ទិដ្ឋភាពពិធីបុណ្យ ស ព តារាសម្តែង ពីង រ៉ូហ្សា ធ្វើឲ្យក្រុមគ្រួសារក្តុកក្តុលរំជួលចិត្ត ឥតឧបមា

ដូចដែលប្រិយមិត្ដ បានទទួលជ្រាបរួចមកហើយ ចំពោះដំណឹងដ៏សែនក្រៀមក្រំមួយ ដែលបានកើតឡើង កាលពីព្រឹកមិញនេះ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលតារាសម្ដែង កញ្ញា ពីង រ៉ូហ្សា បានទទួលមរណភាព ព្រោះតែជំងឺដ៏ កាចសា ហាវ បានឆក់យកជីវិតរបស់គាត់ ទាំងនៅក្មេង។

ក្នុងនោះដែរ បើតាមការបញ្ជាក់របស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រាប់ឱ្យដឹងពីមូលហេតុ នៃការស្លា ប់ របស់កញ្ញា ពីង រ៉ូហ្សា អោយមហាជនបានដឹងថា៖”ប្អូនស្រី Ping Roza បានទទួលមរណភាព កាលពីព្រឹកមិញវេលាម៉ោង ៧៖៣០នាទី ដោយជំងឺខូចតំរងនោម, ថ្លើម និងផ្នែកប្រព័ន្ធប្រសាទ ធ្ងន់ធ្ងរ។ សូមបងប្អូន​មិត្តភ័ក្ត្រ សិល្បករសិល្បការីទាំងអស់​ អញ្ជើញចូលរួមរំលែកទុក្ខ ស ព របស់​គាត់ផង ទីតាំងតម្កល់ ស ព នៅវត្តពោធ៌ចិនតុង​ ដេីម្បីរង់ចាំការបូជា​ល្ងាចនេះ”។

ដោយឡែកក្នុងពេលនេះ ស ព របស់កញ្ញា ពីង រ៉ូហ្សា ត្រូវបានក្រុមគ្រួសារដង្ហែរមកដល់វត្ដពោធ៌ចិនតុងហើយ ដើម្បីប្រារព្ធធ្វើពិធីបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា និងធ្វើការបូជា ក្រោមទិដ្ឋភាពក្តុកក្តួលរំជួលចិត្តឥតឧបមា ដែលមើលទៅក្នុងទិដ្ឋភាពពិធីបុណ្យ ស ពនេះ ធ្វើអោយសាច់ញាតិ មិត្ដភក្ដិអ្នកជិតខាងរបស់នាង មានការនឹកអាឡោះអាល័យ ចំពោះរូបនាងយ៉ាងខ្លាំង ដែលពុំនឹកស្មានដល់នោះឡើយ។

សូមទស្សនាវីដេអូខាងក្រោម