ដំណឹងបាត់កាបូប ខ្ញុំបានជ្រុះបាត់កាបូបយួរដៃ​ពណ៌​ខ្មៅមួយ ដោយមានកាបូបលុយនៅខាងក្នុង​ បើរកឃេីញខ្ញុំមានទឹកប្រាក់ជូនជាសគុណ

ករណីបាត់កាបូបលុយ គឺតែងតែកេីតមានឡេីងជារឿយៗនិង​ធ្វើ​ការ​ផ្សព្វផ្សាយប្រកាស​ស្វែងរក​នៅលេីបណ្ដាញសង្គមហ្វេសប៊ុក ដោយមានអ្នកមួយចំនួនបានជ្រុះបាត់ នៅតាមដងវិថី នៅពេលដែលគាត់កំពុងធ្វើចរាចរណ៏តាមដងផ្លូវ ក៏ដូចជាច្រឡំទុកដាក់ប្រាប់កាក់ ឬរបស់មានតម្លៃមួយចំនួនទៀត ហើយក៏ភ្លេចថាខ្លួនទុកនៅទីណា រួចក៏មានអ្នកដទៃមកពីក្រោយរេីសបានតែម្ដង។

ដោយ​ឡែក​ កាលពី​ម្សិលមិញ​​នេះ​ បុរស​ម្នាក់ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Nen Off បានជ្រុះបាត់កាបូបយួរដៃមួយនៅតាមផ្លូវពី Brown 51​ បឹងកេងកង ទៅច្បារអំពៅ​ ខណៈដែលខ្លួន​កំពុង​តែ​ធ្វើ​ដំណើរ​។ ក្នុង​នោះដែរ​ ម្ចាស់​គណនី​ហ្វេសប៊ុក​ដែលបាន​បាត់​កាបូបរូបនេះ​ បានមានការ​រៀប​រាប់​យ៉ាង​លំអិតទៅកាន់មហាជន​​ថា៖

«ខ្ញុំបានជ្រុះបាត់កាបូបយួរដៃ​ពណ៌​ខ្មៅមួយដោយមានកាបូបលុយនៅខាងក្នុង ហើយមាន​អត្តសញ្ញាណ​ប័ណ្ណ​ ប័ណ្ណបើកបរ និងកាតធនាគារ បើបងប្អូនណារកឃើញឬរើសបាន សូមជួយទំនាក់ទំនងមកខ្ញុំផង តាមលេខ 078 742 247 អរគុណទុកជាមុន។​ ជ្រុះបាត់នៅតាមផ្លូវពី Brown 51​ បឹងកេងកង ទៅច្បារអំពៅ។ បើរកឃេីញខ្ញុំមានទឹកប្រាក់ជូនជាសគុណ»។