ឯកឧត្តម គួច ចំរើន ទុកពេលឲ្យម្ចាស់ទូក១ថ្ងៃ ដែលបានបង្កការខូចខាតនូវពោងសុវត្ថិភាព​ នៅឆ្នេរអូឈេីទាល​ កាលពីយប់មិញនេះ​ ចូលខ្លួនមកដោះស្រាយ​ ទូទាត់​សំណង​ រៀបចំ​ការជួសជុល​ឡេីងវិញ បើមិនដូច្នេះទេ​

កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន ក៏បានចុះទៅពិនិត្យរៀបចំសម្អាតឆ្នេរសមុទ្រ និងបាននាំយកពោងសុវត្ថិភាពបែបថ្មី យកមកដាក់ក្នុងផ្ទៃសមុទ្រ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ គ្រប់ទិសទី ដែលបានអញ្ចើញមកលេងកម្សាន្ដនៅសមុទ្រ ខេត្ដព្រះសីហនុ។ ក្នុងខណៈពេលនោះដែរ ឯកឧត្ដម គួច ចំរើន បានលើកឡើងឱ្យដឹងថា៖”ពោងសុវត្ថិភាព​ កំណត់ដែនសំរាប់អ្នកហែលទឹកសមុទ្រ​ កំសាន្ត​ នៅឆ្នេរ​ អូឈេីទាល​ រៀបចំដាក់​ ស្វាគមន៍​ ប្រិយមិត្ត​“។

ទន្ទឹមនឹងនេះដែរ ក្រោយពោងសុវត្ថិភាពទាំងអស់នេះ ដែលបានដាក់បម្រើសាធារណជន អោយប្រើប្រាស់បានរយៈពេលជាង ២ខែមកនេះ ស្រាប់តែកាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ពោងសុវត្ថិភាពមួយចំនួន បានទទួលរងការខូតខាតយ៉ាងដំណំព្រោះតែម្ចាស់ទូកមួយគ្រឿង (មិនទាន់ស្គាល់អត្ដសញ្ញាណ) បានបើកមកបុក។

ក្នុងនោះដែរ ឯកឧត្ដម គួច ចំរើន បានធ្វើការលើកឡើង យ៉ាងដូច្នេះថា៖”សូម​ឱ្យម្ចាស់ទូក​ ដែលបង្កការខូចខាតនូវពោងសុវត្ថិភាព​ នៅឆ្នេរអូឈេីទាល​ កាលពីយប់មិញនេះ​ ចូលខ្លួនមកដោះស្រាយ​ ទូទាត់​សំណង​ រៀបចំ​ ការជួសជុល​ឡេីងវិញ​ ផុតវេលាថ្ងៃនេះ​ ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២០​ វេលាម៉ោង​ ១៧៖៣​០នាទី​ រដ្ឋបាលខេត្ត​នឹងចាត់វិធានការស្រាវជ្រាវ​ ហេីយនឹងយកមកធ្វេីការផ្តន្ទាទោសពីបទបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​តាមច្បាប់ដោយគ្មានការលេីកលែង។ (ថវិការៀបចំពោងសុវត្ថិភាព រដ្ឋបាលខេត្ត​ ខិតខំ​សន្សែសន្សំថវិកា​ ពីភ្ញៀវទេសចរណ៍ជិះទូកកំសាន្ត)”។