កំសត់ណាស់! ដោយសារការមករៀនយឺត​ ទើបត្រូវលោកគ្រូវាយរាលថ្ងៃ​ តែដល់ដឹងការពិត…(មានវីដេអូ​)

មនុស្សយើងម្នាក់ៗតែងតែមានទុក្ខលំបាក់រៀងៗខ្លួន​ ដោយអ្នកខ្លះអាចនិយាយចេញមកប្រាប់ទៅអ្នកដទៃដើម្បីឲ្យជួយដោះស្រាយ​ និងបានបន្ធូរនូវអារម្មណ៏តានតឹងចេញមកក្រៅផងដែរ​ តែអ្នកខ្លះទៀតមិនអាចនិយាយចេញមកបានឡើយ​ ព្រោះរឿងខ្លះនិយាយចេញមកក៏មិនបានទទួលលទ្ធផលអ្វីដែរ​ មានតែទ្រាំលាក់ទុកក្នុងចិត្ត​តែ​ប៉ុណ្ណោះ​។

ជាក់ស្តែងនៅក្នុងវីដេអូនេះ​ កូនសិស្ស​ម្នាក់​ព្រោះ​តែមានជីវភាពខ្សត់ខ្សោយក្នុងការរស់នៅ​ និងការសិក្សាផងនោះ​ ក៏បានឆ្កៀតពេលដើរដាក់កាសែតតាមផ្ទះ​ ទើបបណ្តាលឲ្យមករៀនយឺតនិងត្រូវបានលោកគ្រូវាយជារៀងរាល់ពេលផងដែរ។

មានថ្ងៃមួយ​លោកគ្រូ​ម្នាក់នោះក៏ប្រទះឃើញកូនសិស្សរបស់ខ្លួនកំពុងតែដើរដាក់កាសែតតាមផ្ទះ​ ក៏មានអារម្មណ៏សោកស្តាយ​ និងអាណិតទៅដល់ក្មេងប្រុសម្មាក់នោះជាខ្លាំង​ ដែលរត់ទៅរកលុយហើយ​ នៅឆ្លៀតបកមករៀនទៀត​។

នេះពិតជារឿងមួយដ៏ល្អ​ ដែលយើងគួរតែយកមកសិក្សា​ ជាពិសេសអ្នកដែលមានជីវភាពលំបាក​ គួរគម្បីកុំបណ្តោយខ្លួនឲ្យទៅមុខដោយគ្មានចេះអ្វីសោះ​ ព្រោះ​ថ្ងៃក្រោយអាចនឹងបង្កឲ្យយើងកាន់តែពិបាកថែមទៀត។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing