ក្តៅៗ ពេលនេះឧត្តមសេនីយ៍ ទី ចំរើនកុសល បានបំបែកសំណុំរឿង ជនបង្កដែលជិះរថយន្ត ខម បុកគេស្លា ប់បានហើយ មិនយូរមិនឆាប់ នឹងនាំខ្លួនមកផ្ដន្ទាទោសចំពោះមុខច្បាប់

កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១១យប់ មានគ្រោះ ថ្នាក់ចរាចរណ៏មួយបានកើតឡើង ពេលមេឃកំពុងភ្លៀង ដែលរថយន្ដ Ford ពាក់ស្លាកលេខ ខម (លេខមើលមិនច្បាស់) បានបើកបុកបុរសម្នាក់ជិះម៉ូតូម៉ាក Honda Dream បណ្ដាលឱ្យភាគីខាងម៉ូតូ ដេកសន្លប់នៅកណ្ដាលផ្លូវ រួចម្ចាស់រថយន្ដរូបនោះ បានចុះមកទាញម៉ូតូចេញពីមុខឡាន ដោយមិនខ្វាយខ្វល់ពីជនរង គ្រោះ រួចឡើងឡាន បើកគេចចេញដោយសុវត្តិភាព។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំដដែល ជនរង គ្រោះ ក្នុងហេតុការណ៏គ្រោះ ថ្នាក់ចរាចរណ៏ខាងលើ ដែលគាត់មានឈ្មោះ វង់ រដ្ឋា អាយុ៣០ឆ្នាំ មុខរបរ ធ្វើការរោងចក្រ គឺបានទទួលមរណភា ព ហើយ។ ហើយ ស ព ក៏បានដឹកទៅដល់ស្រុកកំណើតនៅ ស្រុកបរសេដ្ឋ ឃុំពោធ៏ម្រាល ភូមិរំដោះថ្មី ខេត្តកំពង់ស្ពឺ ដើម្បីប្រារព្ធពិធីបុណ្យ តាមទំនៀមទំលាប់បែបព្រះពុទ្ធសាសនា ប៉ុន្ដែក្រុមគ្រួសាររបស់គាត់ ពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើរោងបុណ្យនោះទេ។

ទាក់ទងចំពោះគ្រោះថ្នាក់ចរាចរណ៏ខាងលើ បូករួមនឹងទង្វើដ៏សា ហាវព្រៃ ផ្សៃរបស់ជនបង្ករថយន្ដ ខ ម នេះដែរ នាពេលនេះ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចកំណត់បានអត្ដសញ្ញាណជនបង្ករូបនេះហើយ។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ឧត្ដមសេនីយ៍ ទី ចំរើនកុសល បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”ខ្ញុំបំបែកសំណុំរឿងនេះបាន​ហេីយ​!

ជនបង្ក​ឈ្មោះ (ឈុន​ សារ៉េត​)​ បច្ចុប្បន្នរត់គេចខ្លួន។ – អង្គភាពធ្វេីការ​ (សុំលាក់)។ – ឋានន្តរសក្តិ​ សក្តិ៥កងយោធពលខេមរភូមិន្ទ។ – មុខរបរកសុីក្រៅ​ ខួងបុកគ្រឹះ គឺស្គាល់អស់ហេីយ​។ ធានាថាមិនយូរទេ និងអូសករយកមកអោយទទួលខុសត្រូវចំពោះមុខច្បាប់។ យកល្អជនបង្កត្រូវចូលខ្លួនមកទទួលខុសត្រូវចំពោះបញ្ហានេះ។ អ្នកអាចរត់​ ប៉ុន្តែអ្នកមិនអាចគេចពីសំណាញ់ច្បាប់បានរហូតទេ​“។