ចូលរួមត្រេកអរផង ទីបំផុត កុមារា ហុង ពេលនេះទទួលបានសំភារៈសិក្សា ដើម្បីឲ្យប្អូនបានរៀនសូត្រដូចក្មេងដ៏ទៃហើយ

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះកុមារា ហុង ដែលយើងតែងតែឃើញវត្ដមានរបស់គាត់នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ព្រោះតែកុមារារូបនេះ មានអាយុមិនដល់ ១០ឆ្នាំផង តែក្មេងប្រុសម្នាក់នេះ អាចមានសមត្ថភាពបើកបរម៉ូតូ ឬក៏រ៉ម៉ក បានបាត់ទៅហើយ (តែនេះក៏បង្កើតបានជាក្ដីព្រួយបារម្ភធំមួយផងដែរ ចំពោះអនាគតកុមារារូបនេះ)។

យ៉ាងណាមិញ ក្រោយពេលឃើញភាពបុិនប្រសប់ បូករួមទាំងក្ដីអាណិតអាសូរ ចំពោះកុមារា ហុង (ពូកែឌឺ) ស្រាប់តែកាលពីពេលថ្មីៗនេះ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វីដេអូឃ្លីបមួយ ស្ដីពីកុមារា ហុង ត្រូវបានក្រុមគ្រួសារមួយមានចិត្ដអាណិតអាសូរ ដោយបាននាំប្អូនយកទៅអប់រំណែនាំ និងបានទិញសំភារៈសិក្សាមួយចំនួន អោយប្អូនបានទទួលការសិក្សាដូចក្មេងដទៃទៀតផងដែរ។

ទន្ទឹមនឹងនេះដែរ ក្រោយមហាជនទស្សនាវីដេអូឃ្លីបនេះរួចមក គឺបានសម្ដែងការត្រេកអរចំពោះកុមារា ហុង ជាខ្លាំងនិងសង្ឃឹមថា ពេលធំឡើង កុមារា ហុង និងដើរលើផ្លូវល្អ ហើយនៅពេលដែលធំឡើង ប្រសិនបើខ្លួនបានមើលឃើញអំពីអតីតកាលរបស់ខ្លួន ក្នុងបណ្តាញសង្គម សូមឱ្យប្អូនប្រាសចាកភាពអវិជ្ជមាន និងកំហុសឆ្គង ពីអតីតកាលចោលចុះ។

សូមទស្សនាវីដេអូខាងក្រោម