បទថ្មី​ “ មានទ្រព្យ​ ចិត្ត​ស្មោះ​ មិនប្រាកដមនុស្សស្រីស្រលាញ់យើងរហូត​ “ ច្រៀងដោយ​ ខេមរៈ​ សិរីមន្ត​ ទីបំផុតបានចេញ​ MV​ ជាផ្លូវការ​ហើយ…(មានវីដេអូ​)

តារា​ចម្រៀង​ដ៏មាន​ប្រជាប្រិយភាព​ និងមានភាពល្បីល្បាញជាយូរឆ្នាំ​ លោក​ ខេមរៈ​ សិរីមន្ត​ ក្រោយពីលោកបានផ្លាស់ប្តូរទ្រនំចាស់​នៅក្នុងផលិតកម្មសាន់ដេ​ ហើយមកជ្រកកោននៅក្នុងផលិតកម្ម​ រស្មីហស្សមាស​នាពេល​បច្ចុប្បន្ន​នេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន​ ជាពិសេសយុវវ័យតែម្តង។

អ្វី​ដែលពិសេសនោះ​ លោកមិនបានធ្វើឲ្យទស្សនិកជនមានការអស់សង្ឃឹមឡើយ​ ដោយលោកតែងតែចេញនូវបទចម្រៀងថ្មីៗជាច្រើន​នៅក្នុងផលិតកម្ម​ រស្មីហស្សមាស​ ដើម្បី​ឲ្យបងប្អូន​ និងប្រជាជនខ្មែរមានការកំសាន្តអារម្មណ៏ផងដែរ។

ជាក់ស្តែងនៅក្នុងបទថ្មីនេះផងដែរ​ “ មានទ្រព្យ​ ចិត្ត​ស្មោះ​ មិនប្រាកដមនុស្សស្រីស្រលាញ់យើងរហូត​ “​ ពិតជាពិរោះខ្លាំងណាស់​ ជាពិសេស​ MV​ ពិតជាបានផ្តិតនៅទេសភាពដ៏ស្រស់ស្អាត​ ពីតំបន់សមុទ្យ​និងភ្នំជាច្រើនដែលជាទឹកដីដ៏ស្រស់បំព្រងផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing