មួយជាតិការម្ដង​ មិនគួរណាជួបបញ្ហាបែបនេះសោះ មេីលទៅ​ ក្បាលជ្រូក១​ មាន់១គូរ​ ទា១គូរ​ ផ្លែឈេី៥គូរ​ បាយសម្ល១តុ​ សំពះមេបា​ សែនដូនតាជាការស្រេច

ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។

យ៉ាងណាមិញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នារីម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ YaYa Darling បានលើកឡើងថា៖”មួយជាតិការម្ដង​ មិនគួរណាជួបបញ្ហាបែបនេះសោះ មេីលទៅ​ ក្បាលជ្រូក១​ មាន់១គូរ​ ទា១គូរ​ ផ្លែឈេី៥គូរ​ បាយសម្ល១តុ​ សំពះមេបា​ សែនដូនតាជាការស្រេច។ ពេលនេះអ្វីដែលត្រូវគិតគឺ​ សេដ្ឋកិច្ច​គ្រួសារ​ បញ្ហាធនាគា​ ផ្ទះជួល​ លក់ដូរអត់ដាច់​ អត់អីស៊ី​ ទេីបសំខាន់ ហេងដែរ​ ចេះមានរូបថត pre-wedding កុំអីអត់ស្គាល់ជាតិកូនក្រមុំនិងគេ សូមទោសសាច់ញាតិ អូនសែនព្រេនហេីយ​ ចាំឆ្នាំក្រោយធ្វេីខួប​អាពាហ៍ពិពាហ៍​ ចាំដាក់អោយអស់ដៃ មានត្រឹមម៉ែពុក​ តាយាយ​ អ៊ុំពូមីង​ ក៏អូនអាចកសាងគ្រួសារតូចមួយនេះបានដែរ។ សែនហេីយរៀបគម្រោងយកកូនហ្មង​ ខ្ជិលគិត​ មិនមែនស្រុកខ្មែររំសាយតែគូរអូនណា​ គូរគេក៏រំសាយដែរ”។