ក្រោយពីបានឃើញស្ពានមួយទៀត ត្រូវបាន ដុ ត ស្រាប់តែឯកឧត្តម ហ៊ុន ជា បានមានប្រសាសន៍ថា

ដូចដែរប្រិយ​មិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ស្ពានចូលផ្ទះលោក បេន ដែលមកពីខេត្តសៀមរាប និងព្រះវិហារ​ ត្រូវបាន​គេដុតអស់ទាំងពីរ​ ដែលករណីនេះបង្កឲ្យ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ក៏ដូចជា​បង្កឲ្យ​មានជាក្តីបារម្ភ​ដល់​សុខ​សុវត្ថិ​ភាព​ចំពោះលោក​ បេន​ ផ្ទាល់​​ និង​ក្រុម​គ្រួសារ​ផងដែរ​។

យ៉ាង​ណា​មិញ​ ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​ មិនទាន់​កន្លងផុតទៅបាន​ប៉ុន្មានថ្ងៃស្រួលបួលផង​ ស្រាប់តែ​មាន​ករណី​ថ្មីមួយទៀត​ ដែលក្នុង​នោះ​ លោក​ តាន់​ គីម​សួរ​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​នៅថ្ងៃនេះថា៖«ស្ពានមួយទៀតហើយ ធំជាងស្ពានមុនទៀត នៅជិតតំបន់អភិរក្សរបស់លោក បេន ត្រូវបានដុត តែជាសំណាងល្អត្រូវបានជួយពន្លត់ទាន់ពេល។ នេះប្រហែលជាសញ្ញាមួយចង់បង្ហាញចង្កោមឲ្យគ្រប់គ្នាដឹងថា ជនល្មើសព្រៃឈើសាហាវប៉ុណ្ណា ពួកគាត់មិនខ្លាចអ្នកណាទាំងអស់។ ពួកយើងមានការព្រួយបារម្ភអំពីសុខសុវត្តិភាពរបស់លោក បេន និងបងៗកងកំលាំងការពារព្រៃឈើនៅតំបន់នោះជាខ្លាំង សូមអាជ្ញាធរមូលដ្ឋានចូលរួមសហការផង»។ ជាមួយ​គ្នានេះ​ បន្ទាប់​ពី​ទទួលបាន​នូវដំណឹងនេះរួចមក​ ឯក​ឧត្ដម​ ហ៊ុន​ ជា​ ក៏បាន​មាន​ជា​ប្រសាសន៍​លេីកឡេីង​ថា៖«ស្ពានអើយ អើយស្ពាន!!! ខ្ទេចអស់មួយ ហើយនូវមិនអស់ចិត្តលោកអ្នកជំនាញបំផ្លាញ!!!​ ព្រោះតែផលប្រយោជន៍ជនមួយក្ដាប់តូច ដែលបានផលចំនេញពីការកាប់បំផ្លាញ និងបាញ់សម្លាប់សត្វព្រៃ មិនសប្បាយចិត្ត និងការការពាររបស់លោក​ បេន និងក្រសួងបរិស្ថានដែលបានខិតខំព្យាយាមការពារ តំបន់អភិរក្សធនធានធម្មជាតិជម្រកសត្វព្រៃ ” ភ្នំត្នោត និង ភ្នំពក “កុំឱ្យជនខិលខូចបំផ្លាញ។