កញ្ញា​ ពេជ្រ​ សូលីកា​ រួម​ជាមួយ​គូដណ្ដឹង​បានរៀបចំ​ធ្វើ​ពិធី​សូត្រ​មន្ត​ រាប់បាត និងប្រគេនស្លាដក់ទៅព្រះសង្ឃ ក្នុងទឹកមុខ​ស្រពាប់​ស្រពោន

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ទាក់ទង​នឹង​ព័ត៌មានឃាត​ កម្ម​ ដែលកាលពី​ពេលថ្មីៗនេះ​ ម្តាយបង្កេីតរបស់​កញ្ញា​ ពេជ្រ​ សូលីកា​ ដែលមានឈ្មោះ​ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ​ បានសម្លា​ ប់ស្ត្រីម្នាក់ឈ្មោះ​ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ​ ដែលអ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស្រលាញ់​ភេទ​ដូច​គ្នា​ បង្កឲ្យ​មាន​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ជុំវិញ​ករណី​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​បាន​នាំ​ជន​ស​ង្ស័យ​ ទៅ​ធ្វើ​ត្រាប់តាម​ និង​ចាត់ចែងនិតិវិធី​ផ្តន្ទា​ទោស​ទៅតាមច្បាប់ជាបន្តផងដែរ។ ចំពោះ​រឿងរ៉ាវ​ដែលបាន​កេីតឡេីង​នេះ​ បាន​ធ្វើឲ្យ​មានការ​ប៉ះពាល់​ដល់​អារម្មណ៍​ ក៏ដូចជា​​ផ្លូវ​ចិត្ត​របស់​កញ្ញា​ ពេជ្រ​ សូលីកា​ ជាខ្លាំង​ ស្របពេលដែល​តារា​ស្រី​រូប​នេះ​កំពុង​តែមាន​ទម្ងន់​ និងជិតក្លាយជាម្តាយរបស់គេនោះ។ យ៉ាង​ណាមិញ​ នៅថ្ងៃនេះ​ដែរ​ កញ្ញា​ ពេជ្រ​ សូលីកា​ រួម​ជាមួយ​គូដណ្ដឹង​បានរៀបចំ​ធ្វើ​ពិធី​សូត្រ​មន្ត​ រាប់បាត និងប្រគេនស្លាដក់ទៅព្រះសង្ឃ ក្នុងទឹកមុខ​ស្រពាប់​ស្រពោន​។ ទន្ទឹម​នឹង​នេះ​ដែរ​ ​ក៏មាន​មហាជន​ជាច្រើន​បាន​ផ្ញើ​សារ​លេីក​ទឹកចិត្ត​ដល់​រូប​នាង​ជាបន្ត​បន្ទាប់​ ដេីម្បី​អោយមានភាព​រឹងមាំ​បន្តភារកិច្ច​មេីល​ថែ​ដល់​ប្អូន​ស្រី​ និង​កូននៅក្នុងផ្ទៃផងនោះ។