កម្របានឃេីញណាស់​ ថ្ងៃការ​មិត្តភ័ក្តិ​ម្តង​ លេងស្ទីលថតរូបជួបជុំគ្នាម៉ាអស់ដៃតែម្តង​ ពិត​ជា​សប្បាយ​ណាស់

ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​ ដោយមុននឹងឈានដល់​ការរៀបអាពាហ៍ពិពាហ៍​ យុវជន យុវតីខ្មែរ​ តែងតែ​ស្វែងយល់​ពី​ចិត្តគ្នា​ទៅ​វិញ​ទៅមក​ និងមាន​គូស្នេហ៍​មួយចំនួនទៀត​បានតស៊ូនូវ​ឧបសគ្គ​ និង​ដោះស្រាយ​បញ្ហា​ជាច្រើន​រួម​គ្នា​ ទម្រាំមានថ្ងៃដ៏ពិសេសនេះ។

ដោយឡែក​ ក្រឡេក​មកមេីល​ពីពិធី​រៀប​មង្គលការ​របស់​គូស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយគូនេះ​ ដែលទទួល​បាន​នូវភាព​ទាក់ទាញ​ ក៏ដូចជា​​ការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំងពី​មជ្ឈដ្ឋាន​​មហាជន​ជាច្រើន​ ខណៈដែល​មាន​មិត្តភ័ក្តិ​របស់កូន​កំលោះនិងកូន​ក្រមុំ​ជាច្រើន​នាក់​បាន​ចូលរួម​ និងបាន​ថតរូបជួបជុំគ្នាជាមួយសម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​ដ៏​ស្រស់ស្អាត​ បូក​រួម​ជាមួយ​ស្ទីល​ប្លែកៗ​យ៉ាង​រីករាយ​តែម្តង​។ សូម​ជម្រាប​ថា​ កូន​កំលោះ​មានឈ្មោះ​ ជា​ ទ្រី​ និងកូន​ក្រមុំ​មានឈ្មោះ​ ម៉ោញ​ និសា​ ហេីយ​ចំពោះ​ពិធី​មង្គលការ​នេះ​ត្រូវ​បាន​ប្រព្រឹត្តិ​ធ្វើ​ឡើយ​កាល​ពី​ថ្ងៃទី​១២​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Bro Na ដែល​ជា​មិត្តភ័ក្តិ​កូន​កំលោះ​ក្រមុំ​ បានមានការ​លេីកឡេីងយ៉ាងខ្លីថា៖«ថ្ងៃ​ការមិត្តភក្ដិសុំម៉ាអស់ដៃ»។ ទន្ទឹម​នឹង​នេះ​ដែរ​ មហាជន​ជាច្រើន​ក៏បានចូលរួម​អបអរសាទរ​ ក៏ដូចជា​ជូនពរ​ដល់​អ្នកទាំង២​ អោយទទួល​បាន​នូវ​សុភមង្គល​យ៉ាង​ពិតប្រាកដ​ រក​ទទួល​ទាន​មានបាន និង​ស្រលាញ់​គ្នា​ជារៀងរហូត​ផងដែរ​។ កុំឲ្យ​ខាតពេលយូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​ទាំង​ស្រុង​ក្នុង​កម្មវិធី​រៀប​មង្គល​ការ​នេះ​ដូចតទៅ។