អ្នក​នាង​ សួស​ វីហ្សា​ ជាមួយ​ស្វាមី​ បានមកដល់​ប្រទេស​ប៊ែលហ្សុិក​ ហេីយ​ ជាមួយ​ទិដ្ឋភាព​ដ៏ស្រស់​ស្អាត​ និងបានបង្ហាញពី​​ភាពផ្អែមល្ហែម​ខ្លាំង​តែម្តង​

ដូចដែលប្រិយមិត្ដបានជ្រាបរួចមកហើយ ដែលកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ កន្លង​ទៅ​ថ្មីៗ​នេះ​ គឺជាថ្ងៃដ៏វិសេសវិសាល ថ្ងៃជ័យមង្គល និងជាថ្ងៃរៀបអាពាហ៏ពិពាហ៏របស់លោក ថមមី និងអ្នកនាង សួស វីហ្សា ដែលអ្នកទាំង២បានទន្ទឹងរងចាំអស់រយៈពេលជាយូរ និងបានធ្លាប់ហែរឆ្លងកាត់ភាពលំបាក និងការតស៊ូជាមួយគ្នាអស់មិនតិចនោះឡើយ ទម្រាំតែមានថ្ងៃនេះ។

ក្រោយ​ពី​កម្មវិធី​ដ៏​មាន​ជ័យ​មង្គល​បញ្ចប់​ទៅ​បាន​១ខែរួចមក​ អ្នក​ទាំង​ពី​របានធ្វេីដំណេីរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​ទៅក្រៅប្រទេស​ និងបាន​ផ្តិត​យក​នូវ​ទិដ្ឋភាព​ស្រស់​ស្អាត​ជាច្រើន​ប្រទេស​ទៀត​ផង​។ យ៉ាង​ណាមិញ​ នៅថ្ងៃនេះ​ដែរ​ អ្នក​នាង​ សួស​ វីហ្សា​ ក៏មានជា​ពាក្យ​ពេចន៍​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖«Good morning from Belgium (ប្រទេស ប៊ែលហ្សុិក) សូមអោយឆ្នាំថ្មី2020 ជួបតែសេចក្តីសុខសុភមង្គលគ្រប់ៗគ្នា។ ពេលនេះនៅប្រទេសបារាំងម៉ោង 6:19amព្រឹក​ T&S trip in France»។