អបអរសារទរ អ្នកនាង សួស វីហ្សា​ និងស្វាមី​​ នៅថ្ងៃនេះ​ បាន​​បេីក​សម្ភោធ​មុខជំនួញថ្មីរបស់ខ្លួន​ ដែលជាហាងលក់​សម្លៀកបំពាក់​ទាន់​សម័យ​

ដូចដែលប្រិយមិត្ដបានជ្រាបរួចមកហើយ ដែលកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ កន្លង​ទៅ​ថ្មីៗ​នេះ​ គឺជាថ្ងៃដ៏វិសេសវិសាល ថ្ងៃជ័យមង្គល និងជាថ្ងៃរៀបអាពាហ៏ពិពាហ៏របស់លោក ថមមី និងអ្នកនាង សួស វីហ្សា ដែលអ្នកទាំង២បានទន្ទឹងរងចាំអស់រយៈពេលជាយូរ និងបានធ្លាប់ហែរឆ្លងកាត់ភាពលំបាក និងការតស៊ូជាមួយគ្នាអស់មិនតិចនោះឡើយ ទម្រាំតែមានថ្ងៃនេះ។

ដោយ​ឡែក​ នៅថ្ងៃនេះ​ដែរ​ អ្នក​នាង​ សួស​ វីហ្សា​ និងលោក​ ថមមី​ បាន​​បេីក​សម្ភោធ​មុខជំនួញថ្មីរបស់ខ្លួន​ ដែលជាហាងលក់​សម្លៀកបំពាក់​ទាន់​សម័យ​ ដោយ​ក្នុង​នោះ​ អ្នក​នាង​ សួស​ វីហ្សា​ បាន​មានការ​រៀប​រាប់​លំអិត​ឲ្យដឹងដែរថា៖«ពិធីបើកសម្ភោធ ហាងលក់សំលៀកបំពាក់ T&S Fashion សាខាទី១ មានការបញ្ចុះតម្លៃ 10% ដល់ 30% ពីថ្ងៃបើកសម្ភោធនេះ ដល់ថ្ងៃទី30 ខែធ្នូ 2019 សូមអញ្ជេីញមកមើលដល់ទីតាំងផ្ទាល់តែម្តង​ ធានាម៉ាជក់ចិត្តមកហើយចង់មកទៀត T&S Fashion ជាមិត្តដ៍ល្អរបស់លោកអ្នក។ ទីតាំងផ្ទះលេខ 27 ផ្លូវ1003 សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមួយផ្លូវផ្សារម៉ាក្រូ ខលតាមរយះលេខ 077 537 738/070 37 42 52»។