ដំណឹងល្អ សត្វភេដែលជាសត្វកម្រត្រូវបានប្រទះឃើញនៅខ្លោងទ្វាទន្លេអុំ ឬ ខ្លោងទ្វាខាងត្បូង ផ្នែកកសិណខាងកើតនៃរាជធានីអង្គរធំ (មានវីដេអូ)

ភេខ្លួនរលោង មានប្រវែងក្បាល-ដងខ្លួន ៥២-៧៦ ស.ម ប្រវែងកន្ទុយ ៤០-៤៥ស.ម និងមានទម្ងន់ ពី៧-១១គីឡូក្រាម។ វាមានទំហំ និងពណ៌ប្រហាក់ប្រហែលទៅនឹង ភេក្បាលសំប៉ែតដែរ។ លក្ខណៈដែលខុសគ្នានោះត្រង់ថា ភេខ្លួនរលោងមានដងខ្លួនរលោងរាបស្មើ និងមានកន្ទុយសំប៉ែត។ បំពង់កបបូរមាត់លើថ្ពាល់ ក និងទ្រូងមានពណ៌លឿងស្រាល។

សត្វប្រភេទនេះ មានរស់នៅតាម តំបន់ដីវាលទំនាបដូចជា នៅតាមមាត់ពាមទន្លេមាត់ទន្លេ ព្រៃកោងកាងស្ទឹង បឹង និងអូរ។ ភេខ្លូនរលោងនេះ រស់នៅជា ក្រុមគ្រួសារ ដែលមានមេបា និងកូនរបស់វា ដូចប្រភេទភេដទៃទៀតដែរ។ ពួកវាតែងតែរួបរួមគ្នាជាច្រើន ក្រុមក្នុងការរកចំណី ដែលជាវិធីមានប្រសិទ្ធិភាពបំផុត។ យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលមានឈ្មោះ Phally Lon បានសរសេរប្រាប់ឱ្យដឹងពីដំណឹងដ៏ល្អមួយ ដែលសត្វភេចំនួន ២ក្បាល ត្រូវបានគេប្រទះឃើញនៅក្នុងតំបន់អង្គរធំ។ ក្នុងនោះដែរ ម្ចាស់គណនី រូបនេះបានសរសេរប្រាប់ឱ្យដឹងថា៖ “ដំណឹងល្អ!! សត្វភេដែលជាសត្វកម្រត្រូវបានប្រទះឃើញនៅខ្លោងទ្វាទន្លេអុំ ឬ ខ្លោងទ្វាខាងត្បូង ផ្នែកកសិណខាងកើត (ខាងអសុរៈ)​ នៃរាជធានីអង្គរធំ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩! សូមចូលរួមអភិរក្សទាំងអស់គ្នាដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ផង”។

សូមទស្សនាវីដេអូខាងក្រោម