អបអរសាទរ​ សម្តេចតេជោ​ ហ៊ុន​ សែន​ កោតសរសើរ​កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀត

នៅ​មុន​នេះ​បន្តិច​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មានការ​លើក​ឡើង​នៅលេី​ទំព័រ​ហ្វេសបុក​ជាផ្លូវការ​ ដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖​ «អបអរសាទរ និងកោតសសើរ កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសហើយ ក្រោយឈ្នះហ្វីលីពីន នៅ SEA Games 2019។

សូមកោតសរសើរ និងអបអរសាទរកីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន មុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។ សូមជូនពរកីឡាករ កីឡាការិនីកម្ពុជា បន្តឈ្នះមេដាយមាស នៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត»។