កញ្ញា​ មាន​ សូនីតា​ ចេញ​មុខបកស្រាយ​ការរិះគន់​ ចំពោះ​ករណី​ដែលរូបនាង​មិនដោះស្បែកជេីង​ ពេលចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ​ និង​ សម្តេចព្រះវររាជមាតាជាតិ​

នៅ​មុន​នេះ​បន្តិច​ កញ្ញា​ មាន​ សូនីតា​ បាន​មានការ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖«នាងខ្ញុំ​ មាន​ សូនីតា​ សូមជំរាបដល់បងប្អូនទាំងអស់ឲ្យបានជ្រាបថា នាងខ្ញុំបានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ​ និង​ សម្តេចព្រះវររាជមាតាជាតិ​ រួមជាមួយប្រតិភូដទៃទៀត​ ដោយមានពិធីការនៃបរមរាជវាំងណែនាំនិងរៀបចំជូនត្រឹមត្រូវគោរពតាមច្បាប់ក្បួននៃព្រះបរមរាជវាំង។

ការចូលគាល់របស់នាងខ្ញុំនិងប្រតិភូនេះគឺគោរពបែបបទពិធីការត្រឹមត្រូវតាមការណែនាំរបស់ពិធីការរបស់ព្រះបរមរាជវាំងទាំងអស់ ករណីខ្ញុំពាក់ស្បែកជេីងនេះ​ ពុំមានខុសអ្វីឡេីយ​ បេីប្រការមិនគប្បីពិធីការនៃព្រះបរមរាជវាំងប្រាកដជាណែនាំជាមិនខាន។ សូមបងប្អូនមួយចំនួនដែលបានរិះគន់ នឹង មិនពេញចិត្ត សូមពិចារណាអោយច្បាស់លាស់សិន។ បញ្ជាក់ : មើលឱ្យជាក់ចាំញាក់ចិញ្ចើម កុំចេះតែនិយាយតាមការគិតឃើញដោយមិនមានក្បួនមានច្បាប់ ច្បាស់លាស់ ពិសេសមិនមែនការយល់ឃើញរបស់អ្នកសុទ្ធតែត្រឹមត្រូវរហូតនោះទេ ព្រោះអ្នកយល់ឃើញយ៉ាងមិចអ្នកគិតថាចំណុចនោះគឺដឹងតែត្រូវ ការចូលគាល់ព្រះអង្គទាំងទ្វេក្នុងព្រះរបមរាជវាំងមិនមែនចេះតែចូលងាយស្រួលហើយធ្វើអ្វីតាមចិត្តចង់ទេ ម៉ាយឡើប សុំ ស៊ែរ ម្នាក់១ផងណា​ ដើម្បីអោយបងប្អូនជ្រាបកាន់តែច្បាស់ណា៎»។