កញ្ញា មាន សូនីតា បានមានក្តីរំភើបរីករាយក្រៃលែង និងជាលេីកទី១ក្នុងឆាកជីវិត ដែលនឹកស្មានមិនដល់ បន្ទាប់ពីមានឱកាសក្រាបថ្វាយបង្គំចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
|បេីនិយាយពីរាជនីក្រមា បងប្អូនប្រិយមិត្ត និងមហាជនប្រាកដ ជាបានស្គាល់រួចមកហេីយ កញ្ញា មាន សូនីតា ដែលនាងគឺជាតារាម៉ូដែល និងជាតារាសម្តែងដ៏ល្បីមួយរូប ហេីយតារារូបនេះ ក៏តែងតែបានចូលរួមចំណែកថែរក្សាមរតកវប្បធម៌ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាជំនាន់ដេីមបានបន្សល់ទុក។
ដោយឡែក កាលពីពេលថ្មីៗនេះ កញ្ញា មាន សូនីតា បានមានក្តីរំភើបរីករាយក្រៃលែង បន្ទាប់ពីមានឱកាសក្រាបថ្វាយបង្គំចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលនេះជាលើកទី១ក្នុងឆាកជីវិត និងមិនដែលនឹកស្មានដល់នោះទេ។