មិនដែលឃើញគាត់បង្ហោះសារបែបនេះទេ តារាចម្រៀង ឈិត​ សុវណ្ណបញ្ញា ខឹងទ្រាំលែងបាន ព្រោះតែគេមើលងាយ មិនអោយតម្លៃ​ ទើបធ្វើអោយរូបគាត់បង្ហោះសាររៀបរាប់ថា

មុននេះបន្ដិច នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានបង្ហោះសារមួយឃ្លា ដោយបានបង្ហាញពីអារម្មណ៏មិនសប្បាយចិត្ដមួយចំនួន ទាក់ទងទៅនឹងមិត្ដរួមការងាររបស់ខ្លួន ដែលមិនបានឲ្យតម្លៃមកលើរូបនាង រហូតធ្វើឲ្យតារាស្រីរូបនេះ បានសម្រេចចិត្ដ សុំឈប់ពីការថតថែមទៀតផង។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក កញ្ញា ឈិត សុវណ្ណបញ្ញា បានសរសេររៀបរាប់ឱ្យដឹងថា៖”នាងខ្ញុំ​ ឈិត​ សុវណ្ណបញ្ញា​ ប្រឡូកក្នុងការងារសិល្បៈ​ ក៏ដូចជាការងារផ្សេងៗក្នុងសង្គម​ជាងដប់ឆ្នាំមកនេះ ​នាងខ្ញុំតែងតែអោយតម្លៃធំបំផុតទៅលេីពេលវេលា ​ហេីយកម្រខកខានម្តងណាឡេីយ​។​ ​សុខចិត្តអង្គុយរង់ចាំក្រុមការងារ និងអ្នកដទៃ​ ៣ម៉ោង ក៏នាងខ្ញុំមិនដែលថា​ ព្រោះការយល់ទុក្ខធុរៈគ្នា​ តែហេតុអ្វីមនុស្សមួយចំនួនមិនដែលមេីលឃេីញពីតម្លៃនៃពេលវេលារបស់នាងខ្ញុំ? ដោយឡែកលេីកនេះ នាងខ្ញុំមានធុរៈផ្ទាល់ខ្លួន​ ដោយស្ទេីរតែពេញមួយថ្ងៃចំថ្ងៃថត​ តែសម្រេចចិត្តនៅតែបន្តការថត​ ដោយស្នេីរសុំទៅក្រុមការងារតាំងពីមួយសប្តាហ៍មុន​ថា​ សុំទៅយឺត១ម៉ោង ព្រោះថតចប់នាងខ្ញុំត្រូវរត់ទៅបញ្ចប់ធុរៈរបស់នាងខ្ញុំបន្តទៀត បន្ទាប់មកក៏ទទួលបានការយល់ព្រម​រួចរាល់​អស់​ ពីក្រុមការងារ​ តែដល់មុនថ្ងៃថត២ថ្ងៃបែរជាក្រឡាស់​ ថាមិនអាចចាំបានដោយហេតុមានក្រុមកាងារម្នាក់មានការងាររវល់។

សំនួរនាងខ្ញុំចង់សួរថា​ គេរវល់បាន​ហេីយទទួលបានការយោគយល់? ហេតុអីនាងខ្ញុំអាចចាំគេ​ ៣​ម៉ោងបាន​ តែគេមិនអនុគ្រោះនាងខ្ញុំសូម្បីតែ១ម៉ោង? ខ្ញុំស្លូតពេក? ខ្ញុំគ្មានខ្នងបង្អែក​ គ្នីគ្នា​ ឬយ៉ាងណាអញ្ចឹងចុងក្រោយ​ នាងខ្ញុំសុំឈប់ពីការថតសម្រាប់កម្មវិធីនោះក៏បាន។ ធ្វេីការងារជាមួយគ្នា​សប្បាយចិត្ត​ ចាំយេីងធ្វេីការរួមគ្នា​។ បញ្ជាក់៖ នាងខ្ញុំទទួលការងារនេះគឺផ្តោតចំបងលេីការគោរព​ និង​ មនោសញ្ចេតនា​ការរាប់អាន​ តែទទួលបានមកវិញនៅការមិនអោយតម្លៃលេីរូបនាងខ្ញុំ។ នាងខ្ញុំពិតជាមានការសោកស្តាយទឹកចិត្តដែលខំគោរពចំពោះបងប្អូនក្រុមការងារមួួយចំនួនតូចដែលមិនមានការយោគយល់អធ្យាស្រ័យគ្នាបែបនេះណាស់។ សុំទោសបងប្អូនក៏ដូចជាអ្នកគាំទ្រថ្ងៃនេះសរសេរវែងបន្តិច ហេីយ​ការអោយតម្លៃគ្នាទៅវិញទៅមកគឺមានសារ:សំខាន់បំផុត”។