គួរ​ឲ្យ​សរសើរ​ណាស់​ សុីន​ យូប៊ីន​ មិន​ត្រឹម​តែ​ស្រស់​ស្អាត​ និង​សម្តែងបាន​ល្អនោះទេ​ សូម្បី​តែច្រៀងជា​ភាសា​ខ្មែរ​ និងថៃ​ ក៏ពិរោះទៀតផង

តារា​សម្តែង​ស្រីដ៏ស្រស់សោភា​ និងមានរាងតូច​ច្រលឹង​គួរឲ្យ​ស្រលាញ់​​ សុីន​ យូប៊ីន​ គឺជា​អតីត​ម្ចាស់​ជ័យលាភី​ Freshie Girls​ ហេីយ​មកដល់​បច្ចុប្បន្ន​នេះ​ ​តារា​សម្ដែង​ស្រី​រូប​នេះ​ ទទួល​បាន​នូវ​ភាព​លេចធ្លោ​ និង​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ តាមរយៈ​រូប​សម្ផស្ស​ សមត្ថភាព​ ទេពកោសល្យ​ និង​ភាព​បុិនប្រសប់​របស់​នាង។

ដោយ​ឡែក​ ក្រៅ​ពី​សមត្ថភាព​ក្នុង​ការ​សម្ដែង​នោះ​ សុីន​ យូបុីន​ ក៏អាចបកស្រាយ​បទ​ចម្រៀង​បានយ៉ាង​ពិរោះ​ទៀត​ផង​ យ៉ាង​ណា​មិញ​ កញ្ញា​ សុីន​ យូប៊ីន​ បាន​បកស្រាយ​បទ​ចម្រៀង​ជាភាសា​ខ្មែរ​និង​ភាសា​ថៃរួមគ្នានៅ​លេីឆាក​តន្ត្រី​មួយ​ ដែលធ្វើឲ្យ​មហាជនជាច្រេីន​ ជាពិសេស​អ្នក​គាំទ្រ​ មានការ​ចាប់​អារម្មណ៍​ និង​កោតសរសើរ​ជាខ្លាំង​។ ចង់​ដឹងថា​ពិរោះ​យ៉ាង​ណា​នោះ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម