អ្នក​នាង​ សុខ​ ស្រី​នាង​ ទៅ​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ ដល់​មន្ទីរពេទ្យ​ប្រទេស​ថៃ​ ក្រោយ​ពី​សម្រាល​កូន​ដោយ​សុវត្ថិភាព​ និងបាន​មានការ​លើក​ឡើង​ថា

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ​បណ្ដាញ​សង្គម​ហ្វេសប៊ុកទាំងមូល​បានមានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ក្រោយ​ពី​កំពូល​តារា​ចម្រៀង​ស្រីដ៏ល្បីឈ្មោះក្នុង​ផលិតកម្ម​ រស្មី​ហង្ស​មាស​​ អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ បានបង្ហោះ​ពី​រូប​ភាព​ជាច្រើន​សន្លឹក​ចំពោះ​វត្តមាន​សមាជិក​ថ្មី​កូនប្រុសជាទី​ស្រលាញ់​របស់​ខ្លួន​ អម​ជាមួយ​ស្នាម​ញញឹម​យ៉ាង​រីករាយនោះ។

ទន្ទឹម​នឹង​នេះ​ដែរ​ តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ឈ្មោះ​ និងមាន​រូបសម្រស់​ស្រស់ស្អាត​គួរ​ឲ្យ​ស្រលាញ់​ អ្នក​នាង​ សុខ​ ស្រី​នាង​ បាន​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ​ប្រទេស​ថៃ​ និង​បានមានការ​លេីកឡេីង​​ថា៖«រីករាយណាស់បានជួប​ Charlie ហេីយគួរអោយខ្នាញ់ណាស់សង្ហារតាំងពីតូចហ្មង ជូនពរ Mommy និង​ Baby មានសុខភាពល្អ​ក្រុមគ្រួសារ មានសុភមង្គលជារៀងរហូត​»។