លោក​ ណុប​ បាយ៉ារិទ្ធ​ ដោយ​មានការ​រាប់​អាន​យ៉ាង​ជិត​ស្និទ្ធ​នោះ​ លោកក៏បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ដេីម្បី​សួរ​សុខទុក្ខ​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ ដោយ​ផ្ទាល់​ និងបានមាននិយាយ​ថា

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បានមានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ក្រោយ​ពី​កំពូល​តារា​ចម្រៀង​ស្រីដ៏ល្បីឈ្មោះក្នុង​ផលិតកម្ម​ រស្មី​ហង្ស​មាស​​ អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ បានបង្ហោះ​ពី​រូប​ភាព​ជាច្រើន​សន្លឹក​ចំពោះ​វត្តមាន​សមាជិក​ថ្មី​កូនប្រុសជាទី​ស្រលាញ់​របស់​ខ្លួន​ អម​ជាមួយ​ស្នាម​ញញឹម​យ៉ាង​រីករាយ​ និងបា​នមានការ​រៀប​រាប់​យ៉ាង​ដូច​ដូច្នេះ​៖

«ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាព មានសុខភាពល្អ ។ អរគុណចំពោះការបារម្ភ និងពាក្យជូនពរ របស់អ៊ុំពូមីងបងប្អូនទាំងអស់គ្នា 11-11-2019 ម៉ោង​ 01:31pm ទម្ងន់​ 3.75kg»។

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ ណុប​ បាយ៉ារិទ្ធ​ ដោយ​មានការ​រាប់​អាន​យ៉ាង​ជិត​ស្និទ្ធ​នោះ​ លោកក៏បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ដេីម្បី​សួរ​សុខទុក្ខ​អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ ដោយ​ផ្ទាល់​ និងបានមានការ​លេីកឡេីង​ថា៖​ «មកមើលក្មួយឆលី និង mummy មកដល់ក្មួយគេងបាត់ ចង់អោយអ៊ុំមកម្តងទៀតហើយមើលទៅ»។