អ្នកនាង ពេជ្រ សោភា នេះជាល្ខោលខោលរបស់ពួកយើងទាំងអស់គ្នា សុំមានចិត្តឈឺខ្លះ ចេះខ្មាស់ប្រទេសជិតខាងផង

កំពូលតារាចម្រៀងជួរមុខក្នុងព្រះរាជណាចក្រ កម្ពុជា អ្នកនាង ពេជ្រ សោភា បន្ទាប់ពីទទួលបានភាពឈឺចាប់ ព្រោះតែវប្បធម៍ និងល្ខោនខោល ត្រូវបានប្រទេសថៃ បានកំពុងតែលួចយកទៅដោយគ្មានភាពអៀនខ្មាស់ និងមិនសូវមានប្រជាពលរដ្ឋខ្មែរ ខ្វាយខ្វល់ចំពោះរឿងមួយនេះទៀតនោះ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃទី០៣ នៃព្រះរាជពិធីបុណ្យអុំទូក នោះ

អ្នកនាង ពេជ្រ សោភា បានឡើងច្រៀង នៅលើឆាកតន្រ្ដី ខារ៉ាប៉ាវ ដោយបានធ្វើការបកស្រាយ នូវបទចម្រៀង ល្ខោនខោល លាយឡំជាមួយការសម្ដែងដ៏រស់រវើក សាកសមជាម្ចាស់អរិយធម៍ ដើម្បីជាសារដាស់តឿន ស្មារតីកូនខ្មែរជំនាន់ក្រោយអោយបានដឹង និងបានស្គាល់ នៅសម្បត្តិរបស់ខ្មែរដ៏អស្ចារ្យមួយនេះ និងមានភាពភ្ញាក់រលឹកឲ្យចេះលើកតំកើនវប្បធម៍របស់ខ្លួន អោយរុងរឿងជាដរាប។

ទន្ទឹមនឹងនេះដែរ កំពូលតារាចម្រៀងស្រីរូបនេះ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានបង្ហោះសារមួយឃ្លា នៅលើគណនី ហ្វេសប៊ុកផេក របស់ខ្លួន ដោយបានបង្ហាញពីអារម្មណ៏ដ៏ឈឺចាប់ថា៖”នេះជាល្ខោលខោលរបស់ពួកយើងទាំងអស់គ្នា សុំមានចិត្តឈឺខ្លះ ចេះខ្មាស់ប្រទេសជិតខាងផង ជាចម្រៀងសម័យ ក៏ចេះឈឺដែរ”៕