បទថ្មី​ “គេជាស្រី​ អូនជា​ប្រពន្ធ​“ ច្រៀងដោយ​ នាង​ គន្ធា​ កំពុងតែមា​នការគាំទ្រ​ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់…(មានវីដេអូ​)

បងប្អូន​ប្រហែលជាបានស្គាល់កញ្ញា​ នាង​ ប្រាក់​សុគន្ធា​ រួចមកហើយ​ ប្អូន​ស្រី​គឺជាអតីត​បេក្ខនារី​ម្នាក់នៅក្នុង​កម្មវិធី​ Cambodia Idol​ ដែលពេលនោះ ប្អូនស្រីបានលើកយកបទចម្រៀងមានចំណងជើងថា​ “មែ” មកបកស្រាយ​ហើយក៏បានឆក់យកអារម្មណ៏ពុកម៉ែបងប្អូនជាច្រើនផងដែរ។

បើទោះបីជា​ កញ្ញា​ នាង​ ប្រាក់​សុគន្ធា​ មិនទទួលបាន​ជ័យលាភី​ក្នុង​កម្មវិធី​នេះក៏ដោយ​ ក៏ប្អូនស្រីអាចមាន​ឱកាសចូលមកជ្រកកោននៅក្នុងផលិតកម្មសាន់ដេ ដោយមា​នការ​ជ្រំជ្រែងពីលោក​ អុីណូផងដែរ។

អ្វីដែលពិសេសនៅពេលនេះគឺប្អូនស្រីកាន់តែមានសម្រស់ស្រស់ស្អាត​ និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនផងដែរ​ ហើយបទចម្រៀងថ្មីៗរបស់ប្អូនស្រីក៏ត្រូវបានចេញជាបន្តបន្ទាប់នៅក្នុងផលិតកម្មសាន់ដេផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing