ក្តុកក្តួល​ខ្លាំងណាស់​! ដោយសារតែការធ្វេសប្រហែសរបស់ឪពុក​ ទើបបានជាធ្វើឲ្យកូនពិកាភ្នែកទាំងសងខាង​ ដោយសារ…

ពិតជារឿងមួយដ៏គួរឲ្យសោកសៅ​ និងសោកស្តាយបំផុតលើបុរសម្នាក់ដែលជាឪពុករបស់ក្មេងម្នាក់នោះ​ ដោយលោកបានបណ្តោយឲ្យកូនរបស់ខ្លួនដើរទៅសាលារៀនដោយខ្លួនឯង​ ខណៈថ្ងៃមួយពេលដែលក្មេងម្នាក់នោះកំពុងតែដើរឆ្លងផ្លូវទៅសាលារៀន​ ក៏ស្រាប់តែបានជួបនូវ​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើតឡើង​ ក្រោយមកប្រជាជននៅក្បែរនោះក៏បាននាំគ្នា​បញ្ជូនក្មេងនោះទៅ​មន្ទីរ​ពេទ្យ​ផងដែរ​។

បើមើលទៅតាម​ស្ថានភាពជម្ងឺរបស់ក្មេងម្នាក់នោះពីមួយថ្ងៃទៅមួយថ្ងៃ​ ជាមួយនិងផ្នែកខាងដៃជើងរបស់ក្មេងនោះ​ គឺមិនចោទជាបញ្ហាអ្វីទេ គឺមានភាពកាន់តែប្រសើរឡើងៗ ដោយ​ឡែកផ្នែកដែលធ្ងន់ធ្ងរនោះគឺ​ ភ្នែកទាំងសងខាងរបស់ក្មេងម្នាក់នោះគឺមិនអាចមើលឃើញឡើងវិញ​បានទេ។

ដោយសារតែការប៉ះទង្គិចយ៉ាងខ្លាំងនៅលើផ្នែកក្បាល​ ទើបបណ្តាលឲ្យ​ប្រព័ន្ធប្រសាទផ្នែកខាងភ្នែកបានដាច់ទើបបណ្តាលឲ្យងងឹតយ៉ាងដូចច្នេះ។ ក្មេងម្នាក់នោះបានយំយ៉ាងខ្លាំងនៅពេលដែលខ្លួនដឹងថាមិនអាចនឹងមើលឃើញពិភពលោកសារជាថ្មីវិញបាន​ រីឯបុរសដែលជាឪពុករបស់ក្មេងនោះវិញ​ បានមានអារម្មណ៏​ឈឺ​ចាប់​ និងមាន​វិប្បដិសារី​ជាខ្លាំងនូវរឿងដែលបានកើតឡើងនេះផងដែរ។
នេះក៏ជាសារមួយ​ផងដែរ​ សូមបងប្អូនត្រូវមានការប្រុងប្រយត្ន័ឲ្យបានខ្ពស់ដល់ក្មេងៗដែលនៅតូចៗផង​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing