បងប្អូន​ជួយនាំគ្នាស៊ែរផង! បងស្រី​ Ah Ry Noun​ ចង៉ជួយទៅដល់លោកតាចេក​ តែមិនអាចទាក់ទងបាន​ ព្រោះ​ថា…

គួររំលឹកផងដែរថា​ លោកតាចេកគឺជាតារាកំប្លែងដ៏ល្បីមួយរូបប្រចាំ​ប្រទេស​កម្ពុជា​កាលពីប៉ុន្មានឆ្នាំកន្លងទៅ​នេះ​។​ តែ​បច្ចុប្បន្ន​នេះ​លោកតាកំពុងតែជួបបញ្ហាជីវភាពខ្សត់ខ្សោយជាខ្លាំង​ រួមជាមួយនិងជម្ងឺឈឺថ្កាត់ផងដែរនោះ​ ក៏មានសប្បុរស​ជនជា​ច្រើនបាននាំជួយទៅដល់លោកតាផងដែរ។

ជាក់ស្តែងមានគណនីហ្វេសបុកមួយឈ្មោះ​ Ah Ry Noun​ បានធ្វើការបង្ហោះជាសារមួយ​ ដោយបងស្រីបាននិយាយថា៖​ ទំនេរតិចនឹងទៅជួយលោកតាចេក​ តែខ្ញុំទាក់ទងទៅគាត់មិនបានទេ បងប្អូនជួយនាំគ្មាស៊ែរអោយលោកតាចេកបានដឹង​ ហេីយតបសារមកខ្ញុំវិញផង ព្រោះខ្ញុំចង់និយាយជាមួយលោកតាដោយផ្ទាល់​ 🙏🏼 🙏🏼 🙏🏼

កាលពីពេល​ថ្មីៗនេះផងដែរ​ លោកតាចេកក៏បានធ្វើការបង្ហោះនៅតាម​បណ្តាញ​សង្គមហ្វេសបុកផងដែរ​ ដោយលោកបាននិយាយនិងរៀបរាប់ទាំងក្តុកក្តួលថា៖​ “កំពុងតែរៀបចំរទេះម៉ូតូដើម្បីធ្វើការទៅលក់វិញ​ហើយ​ មិនដឹងលក់ដាច់ឬក៏យ៉ាងណានោះទេ​ ព្រោះ​ឈឺ​ ២០ថ្ងៃហើយ​ មិនដឹងជាទៅរកអីក្រៅពីនេះនោះទេ​ ណាមួយខាងសិល្បះកំប្លែងវិញក៏អត់មាន​ដំណឹង​អីសោះ​ ប្រហែលជាគេគិតថាឈឺហើយ​ ទើបបានជាស្ងាត់យ៉ាងនេះ”

គួរ​បញ្ជាក់​ផងដែរថា​ កាលពីពេលថ្មីៗនេះ​ ដោយសារតែជម្ងឺរបស់លោកតាមាន​ អាការៈ​ធ្វើទុុក្ខជាខ្លាំង​ ​ទើបក្រុម​គ្រួសារ​របស់លោកតាក៏បាន​បញ្ជូនលោកទៅកាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ដើម្បីធ្វើការព្យាបាលផងដែរ។ តែ​បច្ចុប្បន្ន​ដោយ​សារជីវភាពមានការខ្វះខាតនិងខ្សត់ខ្សោយផងនោះ​ ទើបលោកតាសំរេចថានឹងចេញទៅលក់វិញ។

For More Videos Amazing