ក្រោយ​ពី​មានការ​ល្បី​រឿង​កាបូប​ប្រេនម៉ាក​ដែលមាន​តម្លៃថ្លៃកប់​ពពក​រួចមក​ ស្រាប់​តែ​អ្នក​នាង​ ទូច​ ស្រីលក្ខណ៍​ បាន​លេីកឡេីង​ចំៗថា

អ្នក​នាង ទូច ស្រី​លក្ខណ៍​ គឺជា​តារា​ពហុជំនាញ​មួយរូប​ ដែលអាចច្រៀងបានយ៉ាងពិរោះ​ អាចសម្តែងបានយ៉ាងល្អ​ ជាពិសេស​ភាព​ក្រមុិចក្រមើម​របស់​រូបនាង​ តែងតែបង្កេីតជា​ទស្សនីយភាព​រីករាយ​ដល់​ទស្សនិកជន​ផង​ដែរ​។ ក្រោយពី​បានរៀប​ការ​ជាមួយ​ស្វាមី​ជនជាតិ​បរទេស​ និងមានកូនរួចមក​ តារា​រូបនេះ​ ហាក់បី​ជាមានការ​ឃ្លាត​ចាកឆ្ងាយ​ពី​សិល្បៈ​បន្តិច​ម្ដង​ៗ​។

ដោយឡែក​ ក្រោយ​ពី​មានការ​ល្បី​រឿង​កាបូប​ប្រេនម៉ាក​ដែលមាន​តម្លៃថ្លៃកប់​ពពក​រួចមក​ ស្រាប់​តែ​អ្នក​នាង​ ទូច​ ស្រីលក្ខណ៍​ ក៏បាន​មានការ​លេីកឡេីង​យ៉ាង​ដូច្នេះ​ថា​៖​ «កាបូបដែរខ្ញុំប្រេីហេីយមិនបារម្ភថាមែន Original គឺមានតែមួយគត់ក្នុងប្រទេសកម្ពុជា សំខាន់វាជាលផលិតផលរបស់ប្រទេសយេីង ខ្លាចអីនឹងកាន់ ខ្លាចអីនឹងប្រេី សំខាន់វាបានជួយអេាយខ្ញុំកាត់បន្ថយការចាយលុយរាប់ពាន់ទៅកាន់កាបូបថ្លៃៗ និយាយអេាយត្រង់ស្តាយលុយណាស់ ពេលដែលខ្ញុំចំណាយទៅលេីករបស់ដែរថ្លៃ​ វាហួសពីប្រាក់ខែរបស់ខ្ញុំ ព្រោះយេីងមិនមែនជាកូនអ្នកមានទេ តែចាយឥតប្រយេាជន៍នឹងរកតែលុយបង់សាលាកូនមិនទាន់​ ឥឡូវនឹងសំខាន់បង់ភ្លេីងនឹងទឹកមែនប្រេី free ណា»។

For More Videos Amazing