នាយ​ ចឺម​ បានមាន​ឱកាស​ចេញទៅ​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​១ខែ​ អ្វី​ដែល​ពិសេស​នោះ​ ម្ចាស់​ Sponsor ធំថែមទាំងបាន

ប្រិយមិត្ត​និងមហាជន​ជាច្រេីន​បានស្គាល់ច្បាស់រួចមកហេីយ​ នាយ​ ចឺម​ គឺជាតារាចម្រៀង​ដ៏មានឈ្មោះល្បី​មួយរូប​ក្នុង​ផលិតកម្ម​ សាន់​ដេ​ ដែលមានសម្លេង​ធ្ងន់​ ស្រែក​បានខ្ពស់​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​មានការចាប់​អារម្មណ៍​ ក៏ដូចជា​ទទួលបាននូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​ ពី​ទស្សនិកជន​ផងដែរ​នោះ​។

ដោយឡែក​ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ​២០១៩នេះ​ នាយ​ ចឺម​ បានមាន​ឱកាស​ចេញទៅ​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​១ខែ​ ដោយមានការ​ចូលរួម​ជូន​ដំណើរ​ពីក្រុម​គ្រួសារ​ និង​បណ្តាអ្នក​គាំទ្រ​មួយចំនួនផងដែរ។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ នាយ​ ចឺម​ ក៏ត្រូវ​បាន​ម្ចាស់​ Sponsor ធំ​ បាន​អញ្ជើញ​មក​ទទួល​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិ៍​ចិន​តុង​ទៀត​ផង​ ដែលនេះ​ពិតជា​មោទនភាព​ចំពោះ​សិល្បករ​ខ្មែរ​ និងជាការ​លេីក​ស្ទួយ​វិស័យសិល្បៈ​អោយកាន់តែមានភាពល្បីល្បាញ​ផងដែរ​។

For More Videos Amazing