ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានជួយឧបត្ថម្ភថវិកាលើកទឹកចិត្តដល់នគរបាលខេត្តព្រះសីហនុចំនួន

នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងថា៖”ខេត្តព្រះសីហនុ-ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានថ្លែង អំណរគុណឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានជួយឧបត្ថម្ភថវិកាលើកទឹកចិត្តដល់នគរបាលខេត្តព្រះសីហនុ ចំនួន៣លានរៀល តាមរយៈលោកម៉ាង សុីណេត អភិបាលរងអភិបាលខេត្តព្រះសីហនុ ចំពោះសកម្មភាពរបស់កងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្នុងការបំពេញភារកិច្ច

ការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ព្រមទាំង បានស្រាវជ្រាវ បង្រ្កាបបទល្មើសឧក្រិដ្ឋផ្សេងៗ បានជាបន្តបន្ទាប់ ជាពិសេសកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមសហការ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីប្លន់ និងឃាតកម្ម បាញ់សម្លាប់ក្នុងរថយន្តរួចទម្លាក់ចេញពីរថយន្ត(រវាងជនជាតិចិន និងជនជាតិចិន)នៅចំណុចផ្លូវសេតេ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៩កន្លងទៅនេះ”៕

For More Videos Amazing