ក្រោយពីប្អូនស្រី ប្រឡងជាប់និទ្ទេសA បានសម្រេចបំណងប្រាថ្នា ដោយបានថតរូបជាមួយនឹងសម្តេចតេជោរួចមក សម្តេចតេជោ ហ៊ុន សែន បានចាត់ឱ្យអង្គរក្សជូនប្អូនស្រីចេញមកផ្ទះមុន និងបានជូនជាថវិការចំនួន

ប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលកាលពីព្រឹកមិញនេះ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ប្អូនស្រីម្នាក់ដែលមានឈ្មោះ តែ សុខលី រៀននៅសាលាសុវណ្ណភូមិ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រឡងជាប់និទ្ទេសA ហើយបានមកជួបសម្តេចតេជោ ហ៊ុន សែន តែសុំអនុញ្ញាត ប្រញាប់ត្រឡប់ទៅផ្ទះវិញ ដើម្បីចូលរួមពិធីបុណ្យបូជាសពឪពុកនៅឯស្រុកកំណើត។

បំណងដ៏ធំរបស់ឪពុកប្អូនស្រី គឺចង់ឱ្យកូនស្រីបានជួបសម្តេច និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេច តែគួរឱ្យសោកស្តាយបំផុត គាត់មិនបានមើលឃើញរូបថតនោះទេ។ ប្អូនចង់បានរូបថតជាមួយសម្តេចតេជោ ហ៊ុន សែន នៃយើងទៅបង្ហាញសពឪពុក និងជូនដំណើរឪពុកជាលើកចុងក្រោយ ដែលត្រូវបូជានៅយប់នេះ។

យ៉ាងណាមិញ នាពេលនេះយើងបានស្គាល់គណនី ហ្វេសប៊ុកប្អូនស្រីខាងលើហើយ ដែលនាងមានឈ្មោះ Heng Ly ហើយប្អូនស្រីក៏បានភ្ជាប់សារមួយឃ្លាយ៉ាងក្ដុកក្ដួលថា៖”ថ្ងៃនេះ កូនបានសម្រេចបំណងប្រាថ្នារបស់ប៉ាហើយ នាងខ្ញុំសូមថ្លែងអំណរគុណ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែន យ៉ាងជ្រាលជ្រៅ បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកឪពុកនាងខ្ញុំឈ្មោះ តែ ឆផេង អាយុ៤៩ឆ្នាំដោយរោគាពាធ ដោយសម្តេចបានជូនជាថវិកាចំនួន ៥,០០០,០០០រៀល និងជួយបំពេញបំណងចុងក្រោយដែលអនុញ្ញាតឱ្យរូបនាងខ្ញុំផ្ទាល់បានថតជាមួយសម្តេច ហើយសម្ដេចថែមទាំងចាត់ឱ្យអង្គរក្សជូននាងខ្ញុំចេញមកផ្ទះមុនដោយសុវត្ថិភាពទៀតផងនេះពិតដែលជាកិត្តិយសដ៏ក្រៃលែង។

សូមឱ្យប៉ាបានទៅកាន់សុគតិភព រួចចាកផុតទុក្ខទាំងឡាយឱ្យប៉ាបានទៅដោយស្ងប់ចិត្ត ព្រោះប៉ាបានខិតខំចិញ្ចឹម បីបាច់ថែរក្សាកូន ផ្គត់ផ្គង់ការហូបចុកស្នាក់នៅ ការសិក្សារៀនសូត្រ ប្រកបដោយព្រហ្មវិហារធម៌ទាំងបួន ព្រមជាមួយការអប់រំទូន្មានរបស់ប៉ាដែលជំរុញឱ្យរូបកូនមានថ្ងៃនេះ ប៉ាបានបំពេញតួនាទីជាឪពុកដ៏ល្អមួយរូប តែពេលនេះប៉ាបានចាកចេញទៅកាន់លោកខាងមុខហើយ សូមឱ្យប៉ាទៅដោយមានសេចក្តីស្ងប់សុខចុះ។ នាងខ្ញុំនិង ក្រុមគ្រួសារសូមជូនពរដល់សម្តេចឱ្យជួបតែ ពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លាងឃ្លៀតឡើយ។ នាងខ្ញុំនិងក្រុមគ្រួសារក៏សូមអរគុណទៅដល់ ញាតិមិត្ត បងប្អូន លោកនាយក លោកគ្រូ អ្នកគ្រូ មិត្តភក្តិទាំងអស់ដែលបានចូលរួមពិធីបុណ្យសពប៉ារបស់នាងខ្ញុំ”៕

For More Videos Amazing