លោកឧកញ៉ា ទៀ វិចិត្រ បានកឹបសៀ លើសត្វអណ្តើកសមុទ្រ ដើម្បីជាចំណាំ និងបានព្រលែងវាចូលក្នុងសមុទ្រ

កាលពីពេលថ្មីៗនេះ សត្វក្រាស់មួយក្បាល ត្រូវបានប្រជានេសាទរបស់យើង បាននេសាទបាននៅឯដែនសមុទ្រ កោះរ៉ុង និងកោះរ៉ុងសន្លឹម ខេត្ដព្រះសីហនុ ប៉ុន្ដែប្រជានេសាទរបស់យើង ដោយឧស្សាហ៏ឃើញលោកឧកញ៉ា ទៀ វិចិត្រ ប្រលែងសត្វសមុទ្រជាញឹកញាប់នោះ រូបលោកក៏បានសម្រេចចិត្ដប្រគល់សត្វក្រាស់នេះ ទៅឲ្យលោកឧកញ៉ាតែម្ដង។

ទន្ទឹមនឹងនេះដែរ ក្រោយពីទទួលបានសត្វក្រាស់ ពីប្រជានេសាទវិញ ដោយសត្វមួយនេះមានទំនង់ ៥០គីឡូក្រាមនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានយកសត្វក្រាស់នេះ មកកឹបសៀ ដើម្បីជាចំណាំសម្រាប់បងប្អូនប្រជានេសាទ កុំចាប់ពួកវា។ ក្នុងនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានភ្ជាប់សារឲ្យដឹងថា៖”តោះបងៗ​ ចូលរួមប្រលែងសត្វក្រាស់​(​ អណ្តេីកសមុទ្រ​)​ ជាមួយខ្ញុំបាទ​ KH0930 ទៀ វិចិត្រ”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing