ក្មេងប្រុសនេះជិះម៉ូតូ វង្វេងផ្លូវអស់សាំង រកផ្លូវទៅផ្ទះមិនឃើញ ប្រឡាក់ដីស្រម៉ក គួឲ្យសង្វេគណាស់

កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបងប្រុសម្នាក់ ដែលគាត់មានឈ្មោះ ប៉ាន់ខែម ប៉ុនថន ស្រលាញ់សន្ដិភាព បានសរសេរប្រាប់ឱ្យដឹងថា៖”ជួយចែករំលែកយកបុណ្យផងបងប្អូនកូនគេកូនយើងប្អូនគេប្អូនយើង ក្មេងប្រុសនេះជិះម៉ូតូមកពីដំណាក់ចង្អើរ ខេត្តកែប វង្វេងផ្លូវអស់សាំងនៅខាងជើងស្ពានកំពតរកផ្លូវទៅផ្ទះមិនឃើញ ប្រឡាក់ដីស្រម៉ក គួឲ្យសង្វេគណាស់ ខ្ញុំក៏ចតរថយន្តចុះសួនាំនិងឧបត្ថម្ភថវិការមួយចំនួន ក្មេងនេះគេថា គេឈ្មោះប្រុសពេជ្រ​ នៅភូមិត្រពាំងឬស្សី​ ឃុំដំណាក់សុក្រំ​ ស្រុកដងទង់​ ខេត្តកំពត​ វង្វេងពីជីតា​ អ៊ុក​ ជី​ កាលពីវេលាម៉ោង៣​ រសៀល​ ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០១៩។

បើបងប្អូនណាស្គាល់សាច់ញាតិនិងក្រុមគ្រួសារក្មេងប្រុសនេះ សូមជួយផ្តល់ដំណឹងផង ឥលូវក្មេងនេះខ្ញុំបានប្រគល់ជូនយុវជនស្រលាញ់សន្តិភាពខេត្តកំពត នាំមកស្នាក់ការយុវជនហើយទំនាក់ទំនងទៅប៉ូលីសអោយជួយស្រាវជ្រាវបន្ថែម សូមទាក់ទងលោកនូរ ចន្ទ័ដាប្រធានយុវជនស្រលាញ់សន្តិភាពខេត្តកំពត016909060 លោកម៉ី សាវុធ អនុប្រធាន07033358 សូមអរគុណ”៕

For More Videos Amazing