សូមបងប្អូនប្រុងប្រយ័ត្ន តាមរយៈនៃការវិវត្តនៃអាកាសធាតុ ឥទ្ធិពលខ្យល់ពីសមុទ្រចិនខាងត្បូង បង្កអោយប្រទេសកម្ពុជាយើងនឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេកក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖”តាមរយៈនៃការវិវត្ដន៏ធាតុអាកាសនៅក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា បង្ហាញឲ្យឃើញថា៖ ទី១ កម្ពុជាយើងបាននឹងបន្ដស្ថិតនៅក្នុងតំបន់នៃជ្រលងសម្ពាធទាបនៅឡើយ។ ទី២ ឥទ្ធិពលខ្យល់ពីសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះធ្វើឲ្យ៖ទី១ តំបន់វាលទំនាបនៅបន្ដមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីធម្យមទៅបង្គួរ។ ទន្ទឹមនោះរាជធានីភ្នំពេញ-ខេត្ដមួយចំនួនមាន៖ កំពត កំពង់ស្ពឺ តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ទី២ តំបន់ខ្ពង់រាបនឹងអាចមានភ្លៀងពីតិចទៅមធ្យម។ ទី៣តំបន់មាត់សមុទ្រ នឹងមានភ្លៀងពីតិចទៅបង្គួរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាការជូនដំណឹង និងបន្ដមានការប្រុងប្រយ័ត្នបន្ដ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់”៕

For More Videos Amazing