លោក ជា សុវណ្ណរិទ្ធ សប្បាយចិត្តហួសថ្លែង ព្រោះតែជិតដល់ថ្ងៃបុណ្យភ្ចុំបិណ្ឌ ស្រាប់ទទួលបានកាដូពីក្រុមហ៊ុន YouTube

ប្រិយមិត្ដប្រាកដជាស្គាល់ លោក ជា សុវណ្ណរិទ្ធ រួចមកហើយ ដែលរូបលោកគឺជាពិធីករ និងជាតារាសម្ដែងដ៏មានឈ្មោះល្បីល្បាញប្រចាំប៉ុស្ដិ៍ទូរទស្សន៏ បាយ័ន ហើយរូបលោកបានរៀបការជាមួយ ភរិយាជាទីស្រលាញ់របស់លោក ដោយគិតមកដល់ពេលនេះចំណងស្នេហ៏របស់អ្នកទាំងពីរ បានបន្សល់កូនប្រុសចំនួនពីរនាក់ដ៏គួរឲ្យស្រលាញ់ទៀតផង។

យ៉ាងណាមិញ ស្រាប់តែកាលពីរសៀលម្សិលមិញនេះ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ជា សុវណ្ណរិទ្ធ បានធ្វើឲ្យប្រិយមិត្ដដែលជាអ្នកគាំទ្ររបស់លោក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបលោក បានទទួលពានរង្វាន់ពីក្រុមហ៊ុន Youtube ដែលមានអ្នក Subscribe ចំនួនរហូតទៅដល់ ១០មុឺននាក់។ ក្នុងនោះដែរ រូបលោកក៏បានភ្ជាប់សារមួយឃ្លាថា៖”អ្នកណាខ្លះយល់អារម្មណ៍មួយនេះ​? សប្បាយចិត្តហួសថ្លែង អរគុណបង Siphat Suon និង​ Nick Taylor អរគុណបងប្អូនទាំងអស់គ្នាដែលបាន​Subscribe Channel Youtube របស់ខ្ញុំ​បងប្អូនដែលអត់ទាន់បាន​ Subscribe ជួយSubscribe ផងណា​“៕

For More Videos Amazing