រន្ធត់​ណាស់​ ប្រពន្ធ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន១ឆ្នាំ​ ប្តីក៏បាន​សម្លាប់​ខ្លួនទៅតាម​ប្រពន្ធ​ ដោយការ​

ក្តីស្រលាញ់​ពិតជា​មានន័យធំធេងបំផុត​សម្រាប់​មនុស្ស​២នាក់​ ជាពិសេស​ប្តីប្រពន្ធ​ គឺមិនចង់បាត់បង់នរណាម្នាក់ចេញពី​ជីវិត​នោះឡេីយ​។ ដោយឡែក​ តាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Dorn Sovannya បាន​រៀបរាប់​ពី​ជីវិតប្តីប្រពន្ធមួយគូ​ ដែលប្តីសុខចិត្ត​ស្លាប់​តាម​ប្រពន្ធ​ខ្លួន​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ថា៖

«ទីបំផុត​ អ្នកទាំងពីរបាននៅជាមួយគ្នាហេីយ ចាប់ពីពេលនេះទៅ គ្មានអ្នកណាអាចមកបំបែកបំបាក់អ្នកទាំងពីរបានទៀតឡេីយ​ តែសូមឲ្យជាតិក្រោយ​ អ្នកទាំងពីរបាននៅជាមួយគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង​ រហូតដល់ស្លាប់រៀងខ្លួន​ កុំឲ្យរស់នៅបានតែពាក់កណ្ដាលជីវិតបែបនេះទៀត​អី តែមិនថាយ៉ាងណាក៏អ្នកទាំងពីរនៅតែបានជួបគ្នាក្នុងឋានសោយសុខនា​បរមលោក​ តែប៉ុននេះក៏ពួកយេីងសប្បាយចិត្តហេីយ។ លាហេីយបងប្រុសលាជារៀងរហូត​ គ្មានថ្ងៃអាចត្រលប់​ ពួកបងទៅបានសុខហេីយ កុំបារម្ភពីខាងនេះអី ខ្ញុំនឹងជាអ្នកមេីលថែម៉ាក់ប៉ាគ្រួសារខ្លួនឯង ពួកបងនៅជាមួយគ្នាឲ្យបានសុខចុះ​ ខាងស្រីគ្រោះថ្នាក់ចរាចរណ៍(ស្លាប់ទៅជាងមួយឆ្នាំហេីយ)​ តែបងប្រុសខ្ញុំទេីបតែលោតទឹកសម្លាប់ខ្លួន​»។

For More Videos Amazing