សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ទឹកជំនន់បានកេីតឡេីងយ៉ាងលឿន​ ដែលបណ្តាលអោយស្រុកអង្គរជុំរងការប៉ះពាល់យ៉ាងខ្លាំង​ ដូច​ជា

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្ដី​ប្រកាស​សូមឲ្យ​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះបណ្តាខេត្ត​មួយ​ចំនួន​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ អូសបន្លាយយូរ​បង្កជា​ជំនន់​ទឹកភ្លៀង​។ ដោយឡែក​ បេីយោងតាម​ប្រភព​ព័ត៌មាន​ពី​គណនី​ហ្វេសបុក​ផេក​ឈ្មោះ​ ផ-POR​ បានឲ្យដឹងថា​៖

ខេត្តសៀមរាប៖​ ទឹកជំនន់បានកេីតឡេីងយ៉ាងលឿន​ ដែលបណ្តាលអោយស្រុកអង្គរជុំរងការប៉ះពាល់យ៉ាងខ្លាំង​ ដូចជាលិចផ្ទះប្រជាពលរដ្ឋ​ លិចមន្ទីពេទ្យ​ សាលារៀន​ និងផ្សារជាដេីម។ ដែលទឹកជំនន់នេះ បានកេីតឡេីងយ៉ាងលឿនកាលពីល្ងាចថ្ងៃទី២៣​ និងរហូតមកទល់និងព្រឹកថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ ទឹកនៅតែបន្តលិចខ្លាំងដដែល។ បញ្ជាក់ដែរថា​ បញ្ហាទឹកជំនន់នេះក៏បានលិចយ៉ាងខ្លាំងនៅស្រុកវ៉ារិន​ ខេត្តសៀមរាបផងដែរ។

For More Videos Amazing