ច្បាស់​ការ​ហេីយ​ ទី​បំផុត​ភរិយា​លោក​ សុវណ្ណ​ រិទ្ធី​ បាន​ចេញមុខ​ធ្វើ​ការ​បកស្រាយ​ហេីយ​ ចំពោះ​រឿងរ៉ាវ​ទំនាស់​ឈានដល់ការ​ប្រកាស​លែងលះ​គ្នា​ មានវីដេអូ​

កាលពី​ប៉ុន្មាន​ថ្ងៃមុន​​នេះ​​ មជ្ឈដ្ឋាន​មហាជន​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ច្រើន​ បានមានការ​ភ្ញាក់ផ្អើល​ និង​ងឿងឆ្ងល់​ជាខ្លាំង​ ខណៈដែល​លោក​ សុវណ្ណ​ រិទ្ធី​ អគ្គ​នាយក​សារព័ត៌មាន​ TVFB​ បានបង្ហោះរូបជាមួយ​ភរិយា​នៅលេី​ទំព័រ​ហ្វេសបុក​ផេក​ជាផ្លូវការ​របស់​ខ្លួន​ អមជាមួយ​សារ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖

«ស្អែកនេះ ខ្ញុំនិងគាត់គឺបានលែងលះគ្នាដោយការព្រមព្រាង ចឹងហេីយបងប្អូន គ្មានអ្វីត្រូវឆ្ងល់ទៀតឡេីយ មូលហេតុ មកពីរខ្ញុំគ្មានពេលសំរាប់គាត់»។ ទន្ទឹម​នឹង​រឿង​រ៉ាវ​មន្ទិល​នេះដែរ​ កាលពី​ល្ងាច​ម្សិលមិញ​នេះ​ ភរិយា​របស់​លោក​ សុវណ្ណ​ រិទ្ធី​ បាន​ចេញមុខ​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖​ រូបនាង​ជាមួយ​ស្វាមី​មិនមានបញ្ហាអ្វីជាមួយគ្នានោះទេ

​ហេីយ​ចំពោះ​ការ​ផូសទាំងអស់នោះ​ក៏មិនមែន​ជាស្វាមី​របស់នាង​ជាអ្នកផូសដែរ​ គឺរូបនាង​ជាអ្នកសរសេរនិងផូសផ្ទាល់​។ ក្នុង​នោះដែរ​ អ្នក​នាង​ សុជាតា​ ភរិយា​លោក​សុវណ្ណ​ រិទ្ធី​ ក៏បាន​បន្ត​ទៀត​ថា​ អ្វី​ដែលរូបនាងផូសនេះ​គ្រាន់តែ​ចង់ដឹងថា​ តេីរឿងលែងលះ​របស់​គ្រួសារ​គេ​ តេីមានការ​ចាប់អារម្មណ៍​ខ្លាំង​ឬយ៉ាង​ណា​ ខណៈ​ដែល​រឿង​សង្គម​ជាច្រើន​មិនមាន​អ្នក​អេីពេី​ និង​មាន​គ្រោះ​ទឹក​ជំនន់​មិនសូវមាន​អ្នកចូលរួមខ្វល់ខ្វាយនោះ។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម