តារា​ Tik Tok កញ្ញា​ សុខ​ លីន​ សូម​អោយ​បង​ប្អូន​ជួយ​ពិចារណា​ ទាំងដែរខ្លួននៅមិនទាន់អស់ចិត្តចំពោះ​ការ​ស្លាប់​របស់​ម្ដាយ​ ដោយរូបនាង​បាននិយាយ​​រៀប​រាប់​ទាំងទឹកភ្នែកថា​ មានវីដេអូ​

ដូច​ដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ហើយ​ ទាក់ទង​នឹង​ព័ត៌មាន​ម្តាយ​របស់​តារា​ Tik Tok កញ្ញា​ សុខ​ លីន​ បាន​ទទួល​មរណភាព​ ដែលធ្វើឲ្យ​រូបនាង​ជាកូន​ស្រី​តែ​ម្នាក់​ រួម​ជាមួយ​បងប្អូន​សាច់ញាតិ​មានក្តីក្រៀមក្រំបំផុត​ចំពោះ​ដំណឹង​ដ៏​សោកសៅ​មួយ​នេះ​។ យ៉ាង​ណាមិញ​ ទាក់ទង​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ​ កញ្ញា​ សុខ​ លីន​ នៅមិនទាន់មានការអស់ចិត្តនៅឡេីយនោះទេ​ ដោយរូបនាង​សូមអោយ​បងប្អូន​ជួយ​ពិចារណា​ និងបាន​មានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖

រូបនាង​ពិតជា​មាន​ជីវភាព​ក្រីក្រ​លំបាក​ខ្លាំង​ណាស់​ តែដោយសារតែ​ម្តាយ​មាន​ជំងឺ​ជាច្រើន​មុខ​និងមាន​សភាព​ធ្ងន់ធ្ងរ​ទៀតនោះ​ ទេីប​រូប​នាង​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​គ្រួសារ​ បាន​ដាក់ដី​បញ្ចាំ​ ដេីរខ្ចីលុយគេ​ និងបាន​លក់​របស់​របរក្នុងផ្ទះថែមទៀតផង​ ដេីម្បី​ព្យាបាល​ម្តាយ​អ្នក​មានគុណ​អោយបាន​ធូរស្រាល​ តែជា​អកុសល​បែរជា​ត្រូវ​បាត់បង់​រូប​គាត់​ទៅវិញ​។ ក្នុង​នោះ​ដែរ​ កញ្ញា​ សុខ​ លីន​ ក៏បានមានការ​បញ្ជាក់​យ៉ាង​សង្កត់​ធ្ងន់​ថា​ បេីយកគាត់​មក​ព្យាបាល​ហេីយ​ បែរជា​ត្រូវ​បាត់បង់​ជីវិត​បែប​នេះ​ តេីដេីម្បីអ្វីទៅ? ចង់​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម