សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ បណ្តាខេត្ត​មួយ​ចំនួន​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ អូសបន្លាយយូរ​បង្កជា​ជំនន់​ទឹកភ្លៀង​ ខេត្ត​ដែល​អាច​ប្រឈម​មុខ​ជាង​គេ​មាន​

នៅយប់​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានចេញ​សេចក្ដី​ជូនដំណឹង​បន្ថែម​ស្តីពី​ស្ថានភាព​អាកាសធាតុ​ ដោយមាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖
-​ អនុលោម​តាម​សារាចរ​ណែនាំ​បន្ថែម​របស់​រាជរដ្ឋាភិបាល​លេខ​ ០៩​ សរណន​ ចុះថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ស្តីពី​ការ​បន្ត​វិធានការ​ត្រៀម​ទប់ទល់​នឹងគ្រោះ​ទឹក​ជំនន់​។

-​ យោង​សេចក្ដី​ជូនដំណឹង​បន្ថែម​ ស្តីពី​ស្ថានភាព​អាកាសធាតុ​ កាលពី​ថ្ងៃទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៩។
-​ យោងលេី​ស្ថានភាព​ជាក់ស្ដែង​នៃការ​វិវត្ត​នៃ​អាកាសធាតុ​ ដែល​ប្រព័ន្ធសម្ពាធទាប​ (ITCZ) បច្ចុប្បន្ន​ស្ថិត​នៅគងពីលេី​បណ្តាខេត្ត​នៅជាប់​ព្រំ​ប្រទល់​ដែលឡាវ​ និងថៃ។ លក្ខណៈ​បែបនេះ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ខ្លាំង​ អូសបន្លាយយូរ​ បណ្តាឲ្យ​បរិមាណទឹកច្រេីនដែល​អាចបង្កឲ្យទៅជា​ជំនន់​ទឹកភ្លៀង​ (Flash Flood)។ ខេត្ត​ដែល​អាច​ប្រឈម​មុខ​ជាង​គេ​មាន៖​ រតនគិរី​ មណ្ឌលគិរី​ ស្ទឹងត្រែង​ ព្រះវិហារ​ ឧត្តរមានជ័យ​ បន្ទាយមានជ័យ​ បាត់​ដំបង​ និង​កំពង់ធំ​។