ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ទេសចរណ៍​ ២៤កៅអី​ និង​រថយន្ត​ស្ព័រ​ស៊េរី​ទំនើប​ នៅរង្វង់មូលគួចកាណុង​ ត្រូវ​បានដោះស្រាយបញ្ចប់ហេីយ​ ដោយ​ម្ចាស់រថយន្ត​ស្ព័រ​

កាលពី​វេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទំនិញមួយគ្រឿង បុកពីចំហៀងផ្នែកខាងក្រោយរថយន្តសេរីទំនើបមួយគ្រឿងរបស់ឧកញ៉ាម្នាក់តម្លៃជាងកន្លះលានដុល្លារ ពាក់ស្លាក់លេខ ភ្នំពេញ 2AW-0720 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​។ ដែល​ហេតុការណ៍​នេះ​ បាន​បង្កឲ្យ​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ស្ថិត​នៅ​ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​របស់​លោក​ ផែង​ វណ្ណៈ​ បាន​ឲ្យដឹងថា​៖​ «មន្ត្រី​នគរបាល​ចរាចររាជធានី​ បានអោយដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ទេសចរណ៍​ ២៤កៅអី​ និង​រថយន្ត​ស្ព័រ​ស៊េរី​ទំនើប​ នៅរង្វង់មូលគួចកាណុង​ ត្រូវ​បានដោះស្រាយបញ្ចប់ហេីយ​ ដោយ​ម្ចាស់រថយន្ត​ស្ព័រ​ មិនទាមទារសំណងអ្វីទាំងអស់​ ​ដោយគ្រាន់តែអោយ​ អ្នកបេីកបររថយន្ត​ទេសចរណ៍​ សុំទោស​តែប៉ុណ្ណោះ​។ សូមកោតសរសេីរម្ចាស់រថយន្តស្ព័រ​ ដែលមានសប្បុរសធម៌យោគយល់ដល់អ្នកខ្វះខាត​»។