កប់​យោបល់​ លោកគ្រូសន្យាថាប្រសិនបើសិស្សរបស់គាត់​ ប្រឡងបាននិទ្ទេសA៣នាក់ នោះគាត់នឹងរាំពីក្លោងទ្វារមកដល់ដងទង់ជាតិ​ មានអី​ស្រាប់​តែ​លេីសពីការគិតទៅទៀត​ មានវីដេអូ​

ពិតជា​រឿង​មួយ​ដ៏​រំភើប​ និង​គួរ​ឲ្យ​ភ្ញៀវ​ផ្អើល​ខ្លាំង​ណាស់​ ខណៈ​ដែល​ក្នុង​ចំណោម​សិស្ស​មួយ​ថ្នាក់​ អាចប្រឡង​យក​លទ្ធផល​និទ្ទេស​A បាន​ដល់ទៅ​៦នាក់​ ។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ វិទ្យាល័យព្រះអង្គឌួង ថ្នាក់ទី 12J បានឲ្យដឹងថា​៖​ «តាមដែលបានសន្យា លោកគ្រូសន្យាថាប្រសិនបើសិស្សរបស់គាត់​ ប្រឡងបាននិទ្ទេសAបីនាក់ នោះគាត់នឹងរាំពីក្លោងទ្វារមកដល់ដងទង់ជាតិ ប៉ុន្តែក្រោយពីប្រកាសលទ្ធផលរួច សិស្សរបស់គាត់មិនមែនទទួលបាននិទ្ទេសបីនាក់នោះទេ គឺ៣គុណនឹង២តែម្តង សរុបមកគឺទទួលបាននិទ្ទេសA​ ចំនួន៦នាក់។

ក្នុងចំណោម៦នាក់នេះដែរ​ គឺមានប្រធានទាំងបីតែម្តង​ រួមទាំងមាន​ COUPLE​ មួយគូរទៀតផង។​ ចំណែក៧នាក់ដែលបាននិទ្ទេសB​ ក្នុងនោះមានសិស្សបីរូបដែលមានឈ្មោះដូចគ្នាគឺ រក្សា ទាំងបីដែលរហស្សនាមនេះគឺមិត្តរួមថ្នាក់ដាក់ឲ្យ។ ក្នុងចំណោមសិស្សថ្នាក់ទី១២J​ គឺទទួលបានជោគជ័យគ្រប់គ្នាក្នុងការប្រឡង។​ ជាចុងក្រោយ សូមអរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ដែល បានខិតខំបង្រៀនពួកខ្ញ៉ំ។​ សូមជូនពរលោកគ្រូ អ្នកគ្រូ ឲ្យមានសុខ ភាពល្អជានិច្ច។»៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing