សូមប្រុងប្រយ័ត្នផង ដោយសារតែប្រព័ន្ធសម្ពាធទាប ITCZ ធ្វើអោយប្រទេសយើងមានភ្លៀងធ្លាក់ច្រើនលើសលុប ដែលជាហេតុបង្កអោយ

នាខណៈមុននេះបន្ដិច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពអាកាសធាតុ ដោយយោងតាមការវិវត្ដន៏ស្ថានភាពធាតុអាកាស បង្ហាញឲ្យឃើញថា៖ ប្រព័ន្ធសម្ពាធទាប (ITCZ) បាននឹងបន្ដអូសបន្លាយលាតសន្លឹងពីលើប្រទេស កម្ពុជា ខណៈដែលបច្ចុប្បន្នធ្វើឲ្យបណ្ដាខេត្ដមួយចំនួន បាននឹងកំពុងរងការយាយីពីជំនន់ទឹកភ្លៀង។

អាស្រ័យដោយប្រព័ន្ធសម្ពាធទាប កាន់តែបង្កើនឥទ្ធិពលគ្របដណ្ដប់លើកម្ពុជានោះ ក្រសួងធនធានទឹក និងឧតុនិយម សូមធ្វើការជូនដំណឹងបន្ថែមទៀត សូមបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ដនានា បន្ដបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដែលបង្កដោយភ្លៀងច្រើនលើសលប់។ ជាពិសេស ខេត្ដកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ស្ពឺ កំពង់ធំ ពោធិ៏សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្ដព្រះវិហារ ចាប់ពីថ្ងៃទី១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩៕

For More Videos Amazing