ស្ពតពាណិជ្ជកម្មអំពូលភ្លើងមួយនេះ គឺពិតជាល្បីខ្លាំងណាស់ កាលពីជំនាន់មុន (មានវីដែអូ)

នេះគឺជាស្ពតពាណិជកម្មកាលពីជំនាន់មុន ដែលវាពិតជាល្បីខ្លាំងណាស់ ដែលក្នុងនោះរួមតួរអង្គខ្មោចជាច្រើនដូច អាប ប្រែត ព្រាយ និងខ្មោចជាច្រើនទៀត។ ហើយស្ពតពាណិជកម្មនេះគឺចង់បង្ហាញអំពីអំពូលភ្លើង ដែលភ្លឺច្បាស់ដូចថ្ងៃចឹង សូម្បីតែខ្មោចក៍មើលឃើញច្បាស់ដែរ។

ហើយឈុតនាផងដែរគឺបានបង្ហាញថា គ្រួសារមួយបានកំពុងតែទទួលទានអាហារនៅក្នុងវត្តក្បែរចេតិយ ដែលនៅពេលនោះកូនបានឃើញអាប ហើយក៍សួរឪពុកគេថា​ នោះគឺជាអ្វី ឪពុកឆ្លើយថា គ្នាស្អីនោះទេ គ្រាន់តែជាខ្មោចអាបតែប៉ុណ្ណោះ។

បន្ទាប់មកខ្មោចជាច្រើនបានចេញមកយ៉ាងព្រងព្រាតតែម្តង តែពួកគេមិនខ្លាចទាល់តែសោះ តែដល់ពេលដាច់ភ្លើងភ្លាមស្រាប់តែពួកគេនាំគ្នាចែកជើងគ្នារត់អស់រលីង។ ដោយវីដេអូនេះចង់បង្ហាញថា បើមេឃភ្លឺគឺមិនខ្លាចតែ តែបើងងឹតវិញអ្នកណាដែលថាមិនខ្លាចបើមើលអីអត់ឃើញផង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing