លោក​ ហ្សូណូ​ បានសម្តែងអារម្មណ៏​ខកចិត្ត​ជាខ្លាំង​ ចំពោះ​បុគ្គល​មួយ​ចំនួន​ ដែលបាន​បន្សល់​ទុក​ និងចោលសំរាមនៅ​ទៅ​ទី​សាធារណៈ​ក្នុង​ព្រលាន​យន្តហោះ​

លោក​ ហ្សូណូ គឺជា​តារា​ចម្រៀង​ដ៏ល្បី​មួយ​រូប​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​ ដែលទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ជា​ច្រើន​ ជាពិសេស​មិត្ត​ៗ​យុវវ័យ​តែ​ម្ដង​។ ដោយ​ឡែក​ កាល​ពី​ពេល​ថ្មីៗ​នេះ​ តារា​ចម្រៀង​ដ៏ល្បី​រូប​នេះ​ បា​ន​បង្ហោះសារ​នៅ​លេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយមាន​ការ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា​៖

«ទៅដល់ណាក៏ឃើញដែរ​!​ តើពេលណាទើបយល់!​ ទាល់តែយូរ។​ ទើសយូរដែរហើយទំរាំដាច់ចិត្តបញ្ចេញអារម្មណ៍មួយនេះ។​ យល់ឃើញយ៉ាងមុិចក៏យល់ចុះ​ សម្រាប់ខ្ញុំវិញគឺចង់អោយបានថ្លៃថ្នូរទាំងអស់គ្នាតែប៉ុណ្ណោះ។​ អរគុណ»។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​ដូច​តទៅ​។

For More Videos Amazing